ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
រថយន្តសេរីទំនើបរបស់មេធាវីមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលធ្លាក់ផ្លូវផ្ងារជើងឡើងលើឆេះម៉ត់តែម្តង់ ​
Fri,11 October 2019 (Time 11:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 94នាក់)

​ ក្រចេះ ...នៅយប់ថ្ងៃទី០៩.១០.២០១៩​ វេលាម៉ោង
២០:៥០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងចំណុច​ ភូមិកសាង​ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះលេីផ្លូវលេខ០៧​ (ក្រចេះ-ស្ទឹងត្រែង)ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៧/៣៤៨ បង្កឡើងដោយខ្លួនឯងបើករថយន្តក្រឡាប់ធ្លាក់ផ្លូវឆេះរថយន្តទាំងស្រុងតែមិនបណ្ដាល់អោយគ្រោះថ្នាក់ដល់មនុស្សទេ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថាក្រោយពីរថយន្តក្រឡាប់ផ្ងាជើងឡើងលើគេឃើញមានបុរសបីនាក់លូនចេញមកក្រៅ តែបន្តិចក្រោយបន្តិចក្រោយមកក៍បានគេចខ្លួនបាត់ដែលគេសង្ស័យថាមកពីស្រវឹងស្រាឬក៍មូលហេតុអ្វីផ្សេងនោះទេ។

តែមុនពេលកើតហេតុគេក៍បានឃើញរថយន្តសេរីទំនើបមួយគ្រឿងនេះបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុក៍វ៉ាក់អឺនិងរថយន្តផ្សេងទៀត ដោយការបើកបរខ្វះការប្រុងប្រយ័ត្ននិងមានល្បឿនលឿនហួសកំណត់ផងនោះក៍បានជ្រុលចង្កូតធ្លាក់ផ្លូវផ្ងារជើងឡើងលើហើយឆេះម៉ត់តែឯងនោះទៅដោយមិនមានប៉ះពារនិងអ្នកណានោះឡើយ។​

បើតាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថស្រុកចិត្តបុរីដែលទៅត្រួតពិនិត្យនិងជួយពន្លត់អគ្គីភ័យនៅទីនោះក៍បានអោយក្រចេះប៉ុស្ត៍យើងដឹងដែរថា មានករណីគ្រោះថ្នាក់ពីរកន្លែងផ្សេងគ្នាមិនឆ្ងាយប៉ុន្មាននោះឡើយ គ្រោះថ្នាក់ទីមួយគឺរថយន្តធុនធំប៉ះជាមួយនិងរថយន្តធុនតូច បន្តិចក្រោយមកក៍មានរថយន្តRX350មួយគ្រឿងទៀតបើកបរស្របទិសគ្នាតែប្រហែលដោយសារបើកបរក្នុងល្បឿនលឿនហើយសង្ស័យថាស្រវឹងផងនោះក៍ជ្រុលទៅមុខផុតហើយរេចង្កូតធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងហើយឆេះម៉ត់តែម្តង់ហើយម្ចាស់ក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1918 នាក់
ខែនេះ :
8057 នាក់
3 ខែនេះ :
20901 នាក់
សរុប :
187078 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ