ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ព្រះមហាក្សត្រ​កម្ពុជា​ ​យាង​ទៅ​ចូលរួម​ព្រះរាជ​ពិធី​រាជាភិសេក​ព្រះចៅអធិរាជ​ថ្មី​របស់​ប្រទេស​ជប៉ុន
Mon,21 October 2019 (Time 01:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 50នាក់)

(​​រាជធានីភ្នំពេញ​)៖​ ​ព្រះមហាក្សត្រ​កម្ពុជា​ ​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ព្រះ​ ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​នៅ​ថ្ងៃទី២១​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​ ​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ព្រះរាជ​ពិធី​រាជាភិសេក​ ​ព្រះចៅអធិរាជ​ថ្មី​របស់​ប្រទេស​ជប៉ុន​ ​គឺ​ ​ព្រះចៅអធិរាជ​ ​Naruhito​ ​។​

​ព្រះចៅអធិរាជ​ថ្មី​នៃ​ប្រទេស​ជប៉ុន​ ​Naruhito​ ​បាន​ឡើង​គ្រងរាជ​សម្បត្តិ​ ​កាលពី​ថ្ងៃទី០១​ ​ខែឧសភា​កន្លងទៅ​ ​បន្ទាប់ពី​ព្រះបិតា​របស់​ទ្រង់​ ​Akihito​ ​មាន​ព្រះជន្ម​ ​៨៥ព្រះវស្សា​ ​បានសម្រេច​ព្រះទ័យ​ដាក់រាជ្យ​ ​ដោយសារតែ​បញ្ហា​ព្រះរាជ​សុខភាព​។​

​ព្រះរាជ​ពិធី​រាជាភិសេក​ផ្លូវការ​របស់​ព្រះចៅអធិរាជ​ថ្មី​របស់​ជប៉ុន​ ​នឹង​ធ្វើឡើង​តាម​ប្រពៃណី​ជប៉ុន​ ​នៅ​ថ្ងៃទី២២​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

​សូម​បញ្ជាក់​ថា​ ​ព្រះចៅ​ ​Akihito​ ​គឺជា​ព្រះចៅអធិរាជ​ជប៉ុន​ទី១២៥​ ​ហើយ​ទ្រង់​បាន​ក្លាយជា​ព្រះចៅអធិរាជ​ជប៉ុន​ដំបូង​គេ​បំផុត​ ​ដែល​ដាក់រាជ្យ​ក្នុងរយៈពេល​ជាង២០០ឆ្នាំ​មកនេះ​។​ ​ចំណែក​ឯ​ព្រះចៅអធិរាជ​ថ្មី​ ​Naruhito​ ​បាន​ចាប់ផ្ដើម​រជ្ជកាល​ ​Reiwa​ ​របស់​ព្រះអង្គ​ជា​ផ្លូវការ​ ​ក្នុងនាម​ជា​ព្រះចៅអធិរាជ​ជប៉ុន​ទី១២៦​ ​កាលពី​ថ្ងៃទី០៣​ ​ខែឧសភា​៕​