ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
លោកស្នងការនគរបាលខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន វែកមុខមេខ្លោងជួញដូរគ្រឿងញៀន
Wed,23 October 2019 (Time 12:03 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 64នាក់)

ខេត្តកំពង់ធំ៖ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀន ដែលមានលក្ខណៈទ្រង់ទ្រាយធំ រហូតដល់ថ្នាំញៀនចំនួន ៤០ កញ្ជប់ មានទម្ងន់ ៤០គីឡូក្រាម ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម តែងតែយកចិត្តទុកដាក់លើកិច្ចការងារគ្រឿងញៀន ជាការងារស្នូលសំខាន់បំផុត និងបានជំរុញ ដល់មន្ត្រីជំនាញទាំងអស់ អោយយកចិត្តទុកដាក់ ចំពោះការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានទូទាំងខេត្ត ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានលើកឡើងអំពីវិធានការជំនាញ តស៊ូយ៉ាងស្វិតស្វាញរបស់សមត្ថកិច្ចជំនាញតាមដំណាក់កាលនីមួយៗ រហូតឈានទៅដល់ការបង្ក្រាបបានជោគជ័យ នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងកិច្ចសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបដោយផ្ទាល់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ ដកហូតថ្នាំញៀនចំនួន ៤០ កញ្ចប់ មានទម្ងន់ ៤០គីឡូក្រាម និងរថយន្តចំនួន ០២ គ្រឿង ។
នៅចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ។
១-ឈ្មោះ សាក់ ស៊ាងសង ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ថៃ រស់នៅ ប្រទេសថៃ ។
២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រកាប ឃុំ រួងជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។
៣-ឈ្មោះ លី តឹក ភេទ ប្រុសអាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិ និមិត្តថ្មី ឃុំ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
៤-ឈ្មោះ គង់ វណ្ណះ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ខ្នាចមាស ឃុំ ខ្នាចមាស ស្រុក បវិលខេត្តបាត់ដំបង ។
នាំយកជនសង្ស័យ និងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី ចាត់ការបន្ត ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀនជៀសអោយឆ្ងាយពីគ្រឿងញៀនជាថ្នាំបំពុលស្មារតី មិនថាមនុស្សតូច ឬ ធំ បើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រង បានហើយធ្វើឲ្យមនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិ ឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ឡើយ ហើយស្នើដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា សូមចាត់ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនជាការងារសម្រាប់យើងគ្រប់ៗគ្នា ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមរាយការណ៍ មកសមត្ថកិច្ចជំនាញ ដើម្បីមានវិធានការបង្ក្រាបបានទាន់ពេលវេលា៕