ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
កិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងការងារជំនាញ និងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ដល់កងកម្លាំង
Tue,22 October 2019 (Time 10:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 61នាក់)

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងការងារជំនាញ និងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ដល់កងកម្លាំង ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងផែននគរបាលសណ្តាប់ធ្នាប់។
ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ, ប្រឆាំងបទល្មើសសេដ្ឋកិច្ច, ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ផែនសណ្ដាប់ធ្នាប់ លោក លោកស្រី នាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក រហូតដល់មន្ត្រីចំណុះផែន លោកអធិការរង រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ សរុបអ្នកចូលរួមមានចំនួន ៣៨០នាក់៕