ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ឈាមស្រែក ស្បែកហៅ!!! ចាប់បានហើយ ករណីឃាតកម្មសម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូនៅខណ្ឌដង្កោ
Tue,22 October 2019 (Time 11:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 62នាក់)

ភ្នំពេញ​៖ ករណីឃាតកម្មសម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូនៅខណ្ឌដង្កោ ចាប់បានក្រុមជនសង្ស័យហើយ ដោយមានការដឹកនាំចង្អុលបង្ហាញនឹងបញ្ជារពីលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំសហការជាមួយការិ.កំរិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័ អធិការដ្ឋាននគរបាលខណ្ឌដង្កោរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបមុខសញ្ញានឹងឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់តែម្តង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី។

ជនសង្ស័យឃាត់ខ្លួនទាំង៣នាក់មាន៖

ទី១-ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ ប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បុខរបរបើកបររថយន្ត(ទទួលផលចោរកម្ម)ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ៕

សូមបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់លើផ្លូវយ៉ាងរន្ធត់ ខណៈដែលត្រូវចោរសម្លាប់ប្លន់យកម៉ូតូ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា សាកសពជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ មែក ភីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ដោយមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ លើដងផ្លូវ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍សាកសំពៅ បានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោ ចុះមកពិនិត្យជាក់ស្តែង រកឃើញកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព និងកញ្ចក់ម៉ូតូ នៅក្បែរសាកសព ។ ចំណែកនៅលើខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី ក្រោយជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសង់ សេរី២០១៥ ចេញពីផ្ទះ តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច័យទៅលើសាកសព បានសន្និដ្ឋានជាជំហ៊ានដំបូងថា អាចជាករណីឃាតកម្ម សម្លាប់ប្លន់យកម៉ូតូ និងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យផងដែរ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕