ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សង្វៀនជល់មាន់លួចលាក់មួយកន្លែង នៅសង្កាត់ស្ទឹងមានជយ័៣ត្រូវបានបង្ក្រាបហើយ
Fri,25 October 2019 (Time 06:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 91នាក់)

ភ្នំពេញ ៖ សង្វៀនជល់មាន់មួយកន្លែងស្ថិតនៅចំណុចសេះសរដើមកាស្យាជាប់និងរបងកាណាឌីយ៉ា សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញដែលគេបានស្គាល់ឈ្មោះ គីសាន់ ឈ្មោះម៉ាប់ត្រូវបានកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការណ៍និងសាលាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្រ្កាបហើយ។ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ដែលតែងតែលួចឆ្មក់បើកលេងនៅក្នុងព្រៃស្ងាត់ជាប់នឹងរបងកាណាឌីយ៉ា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាប់នឹងព្រំុប្រទល់ខណ្ឌពោធិ៍សែនជ័យ ការពីរសៀលថ្ងៃទី២៤ខៃតុលាឆ្នាំ២០១៩ម្សិលមុិញនេះ។
លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា៖ ទីតាំងជល់មាន់ខាងលើនេះពីមុនមកពិតជាមានសង្វៀនជល់មាន់ដ៏ធំមែន តែមកដល់ពេលបច្ចុប្បន្ននេះមិនមានបើកលេងធំដូចកាលពីមុននោះទេ ផ្ទុយទៅវិញក្រុមអ្នកញៀនល្បែងទាំងនោះតែងតែណាត់គ្នាលួចឆ្មក់លេងម្តងម្កាល់តែប៉ុណ្ណោះ។ ដោយមានអ្នកសារព័ត៌មានមួយចំនួនបានយករូបភាពចាស់ៗមកបង្ហោះតៗគ្នាចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយ លោក ឯម ភារី ក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលភ្លាមៗ តែពួកក្រុមលេងល្បែងទាំងនោះហាក់បីដូចដឹងក្លិនជាមុនក៍នាំគ្នារត់គេចអស់ដោយបន្សល់ទុកនៅស្តង់ និងសំភារៈមួយចំនួន។ លោកបានបន្តទៀតថាទីតាំងខាងនេះមានភាពស្មុកស្មាញបន្តិច ហើយសុទ្ធតែព្រៃជាប់នឹងព្រំុប្រទល់ខណ្ឌពោធិ៍ជ័យទៀត។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ កន្លងមកសមត្ថកិច្ចធ្លាប់បានចុះបង្រ្កាបដែរតែក្រុមអ្នកលេងទាំងនោះនៅតែលួចលាក់លេងជាដដែល។
ទោះបីជាមានការលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនោះយ៉ាងណាក៏ដោយ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ នឹងចុះបង្រ្កាបប្រសិនបើជានៅមានការបន្តលួចបើកលេងទៀត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1885 នាក់
ខែនេះ :
8024 នាក់
3 ខែនេះ :
20868 នាក់
សរុប :
187045 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ