ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែល្បីឈ្មោះប្រចាំស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនហានចុះបង្ក្រាប !!!
Fri,15 November 2019 (Time 01:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 65នាក់)

ខេត្តត្បូងឃ្មំ ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង ដ៏ធំ លួចលាក់មួយកន្លែង ក្នុងស្រុកត្បូងឃ្មុំ ដែលសមត្ថកិច្ចស្រុកត្បូងឃ្មុំ មិនហានចុះបង្រ្កាប ស្ថិតនៅចំណុចចំការ ចំប៉ី នៅក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមសំដីប្រជាពលរដ្ឋរស់នៅជិតទីនោះ បាននិយាយ ឆ្ងល់ថា ហេតុអីបានជាសមត្ថកិច្ច មិនចុះបង្ក្រាបសោះ ធ្វើឲ្យសង្វៀននេះដូរ ទីតាំងបើកលេងរាល់ថ្ងែ ចំងាយ១គីឡូ ពីគ្នា បានដោយស្រួល បើសិនមានអ្នកសារព័ត៏មានណាដឹង ឬមានអ្នកប្ដឹងសមត្ថកិច្ច គេនឹងដូរទីតាំងលេង នៅក្នុងស្រុកត្បូងឃ្មុំដដែល ។

ប្រជាពលរដ្នបាននិយាយបន្ថែមថា សមត្ថកិច្ចទាំងនោះ ប្រហែលបានទទួលផលពីសង្វៀនជល់មាន់ និងអាប៉ោង នេះហើយមើលទៅ ។

ព្រោះរាល់ថ្ងែ សង្វៀនជល់មាន់ និងអាប៉ោង នេះ បានបើកលេងយូរខែណាស់មកហើយ ដែលកន្លងមក ក៏មានកម្លាំងសមត្ថកិច្ចធ្លាប់ចុះចាប់ ដុតកម្ទេច ចោល ផងដែល ។

តែពេលនេះនៅបន្តបើកលេងវិញដដែលដូចជា គ្មានប្រសិទ្ធភាពទៅលើបុគ្គលទាំងពីរ នាក់នេះបន្តិចណាទាល់តែសោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សង្វៀនជល់មាន់ និងអាប៉ោង ក្នុងចម្ការចំប៉ីនេះ លេងភ្នាល់គ្នា ដាក់ទឹកលុយចាប់ពី១គូរ 300$ ទៅ500$ ព្រោះម្ចាស់សង្វៀននេះ អាងស្គាល់លោក សួស ស៊ាង លី អធិការនគរបាលស្រុក ត្បូងឃ្មុំ ហើយអួតថា គេបាន បង់លុយ ឱ្យថ្នាក់សមត្ថកិច្ច ខាងលើអស់ហើយ គ្មានអ្នកណាចុះចាប់បង្ក្រាប ទៀតទេ ។

ប្រជាពលរដ្ន ក៏បានសុំណុំពរស្នើសុំដល់ ឯកឧត្តម ជាម ចន្ឌ័ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្ត សូមជួយចាត់វិធានការ ចំណាត់ការលើល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

កន្លងមក ឯកឧត្តម អភិបាលខេត្ត ក៏ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងទឹកដី ភូមិ ឃុំ មានសុវត្ថិភាព គឺមិនឲ្យមានល្បែងស៊ីសងខុសច្បាប់ កើតឡើងនោះទេ ពីព្រោះល្បែងស៊ីសងបង្កឲ្យមានបញ្ហាច្រើនណាស់ដូចជា ចោរឆក់ លួច ប្លន់ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1883 នាក់
ខែនេះ :
8022 នាក់
3 ខែនេះ :
20866 នាក់
សរុប :
187043 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ