នាថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៧៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៤០នាទី សមត្ថកិច្ចខេត្តកណ្តាលបានធ្វើការចុះសហការជាមួយសាខាគយចុះបង្រ្កាបទីតាំងកែឆ្នៃរថយន្តមួយកន្លែងត្រូវបានដកហូតវត្ថុតាងសេរីទំនើប៣គ្រឿងដោយមានការចូលរួមសនិងម្របសម្រួលនីតិវិធីរបស់លោក ឯក ស៊ុនរស្មីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាលនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូលប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរមូលដ្ឋានភូមិ ឃុំបានចុះមកដល់ទីតាំងកែច្នៃ តម្លើងរថយន្តគ្មានពន្ធគ្មានច្បាប់អនុញ្ញាតស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ស្រុកមុខកំពូលខេត្តកណ្ដាល។ វត្ថុតាងដកហូតរួមមាន:១_រថយន្តទេសចរណ៍ម៉ាកToyotacamryHybrid ពណ៌សចង្កូតឆ្វេងសេរីឆ្នាំ២០០៧(រថយន្តកាត់ត)។២-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤(រថយន្តកាត់ត)។៣-រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។ចំពោះវត្ថុតាងរថយន្តទាំង០៣គ្រឿងខាងលើលោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធីចំនែកទីតាំងខាងលើត្រូវបានបិទនៅរសៀលជាបណ្ដោះអាសន្នផងដែរ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()
យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ