ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
បច្ចុប្បន្នមហាជននឹងអ្នកសារព័ត៌មានកំពុងតែរងចាំមើលថាតើឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអាចបង្ក្រាបមជ្ឈមណ្ឌល កូការ កូឡាបានដែរឬទេ?
Thu,28 November 2019 (Time 05:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 15នាក់)

(ភ្នំពេញ)៖ ល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រេីនទូរនឹងទូល្បែងស៊ីសងអេឡិចត្រូនិច្ចជាច្រេីនប្រភេទទៀត​ ដែរច្បាប់ហាមឃាត់នឹងធ្លាប់បង្រ្កាបជាញឹកញ៉ាប់កន្លងមក​ នៅក្នុងមជ្ឈមណ្ឌល​ កូការ​ កូឡា​ យ៉ាងណាក៏ដោយ​ ក៏ប៉ុន្តែ​កន្លែងខាងលេីនេះនៅតែអាចបេីកលេងបានយ៉ាងរលូនដដែល​ ហេីយក៏មិនខ្វល់នឹងច្បាប់អ្វីទាំងអស់។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩តាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះបានបង្ហេីបប្រាប់អោយដឹងថាកន្លែងមជ្ឈមណ្ឌល​ កូការ​ កូឡា​ ដែរមានទីតាំងនៅទីក្រុង​ កោះពេជ្រ​ ឋិតក្នុងសង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ខាងលេីនេះ​
មានខ្នងជាអ្នកមានអំណាចធំម្នាក់នៅក្នុងអគ្គស្នងការនគរបាលជាតិ​ នៅកាងពីក្រោយនឹងអន្ដរាគមន៌ដោះលែង​ រាល់ការបង្រ្កាបរបស់សមត្តកិច្ច​ ប្រភពបានបន្ថែម​ ទៀតថាលោកធំរូបនោះបានសុំទៅ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លេីកលែង​ មិនបង្រ្កាប​ នូវកន្លែងមជ្ឈមណ្ឌល​ កូការ​កូឡា​ នេះទៀតផង​ព្រោះតែបែប នេះហេីយទេីបកម្លាំងឯកភាពខណ្ឌចំការមន មិនចុះបង្រ្កាបប្រហែល​ជា​ឆ្នាំងបាយប្រចាំខែរឺជាកន្លែងរបស់គាត់ទេីបគាត់ចេញ​ មុខអន្ដរាគមន៍​ នេះបេីតាមប្រភពបានប្រាប់អោយដឹង។

គួររំលឹកផងដែរថាហ្គេមបាញ់ត្រីចំនួុនពីទីតាំងធំៗ ស្ថិតនៅ(មណ្ឌលកំសាន្តក្មេងលេងកូការ កូឡា.នៅទីក្រុងកោះពេជ្រ) និងទីតាំងជាប់ប្រទ្បាយទឹកស្អុយក្នុងភូមិ៩ អូរឬស្សីទី២ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយរលូន សង្ស័យខ្នងបង្អែកជាជំនួុយការលោកស្នងការ និងមន្ត្រីនគរបាលធំផ្នែកព្រហ្មទណ្ឌនៅមហាផ្ទៃកាង យោងតាមសេចក្តីរាយការណ៍ដែលអង្គភាពយើងទទួុលបាននៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះថា ទីតាំងល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីចំនួុនពីទីតាំងធំៗ ដែលទី១ស្ថិតនៅ (មណ្ឌលកំសាន្តក្មេងលេងកូការ កូឡា.នៅទីក្រុងកោះពេជ្រ) និងទីតាំងទី២ស្ថិតនៅជាប់ប្រទ្បាយទឹកស្អុយក្នុងភូមិ៩ សង្កាត់អូរឬស្សីទី២ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយរលូន សង្ស័យខ្នងបង្អែកជាជំនួុយការលោកស្នងការ និងមន្ត្រីនគរបាលធំផ្នែកព្រហ្មទណ្ឌនៅមហាផ្ទៃ ជាអ្នកនៅពីក្រោយ ។
បើតាមប្រភពពីមន្ត្រីនគរបាលតូចតាច បានលួុចបង្ហើបថា ទីតាំងខាង លើនេះកំពុងតែកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបើកហ្គេមបាញ់ត្រី ហើយសង្ស័យត្រូវរ៉ូវគ្នាជាមួយមន្ត្រីនគរបាលដែលមានឋានះធំ ដូចជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃក្រសួុងមហាផ្ទៃ និងមន្ត្រីនគរបាលវ័យក្មេងម្នាក់ទៀតដែលជាមនុស្សជំណិតរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្រៅពីនោះគេបែងចែកឲ្យលាភដាក់សែនជូនមន្ត្រីនគរបាលស័ក្តធំនៅខណ្ឌនិមួុយៗ រួុមទាំងមន្ត្រីសាលាខណ្ឌនិមួុយៗផងដែរ ទើបទីតាំងល្បែងសីុសងទាំងនោះអាចឈរជើងបានយ៉ាងយូរ ។

ប្រភពបង្ហើបទៀតថា មិនចំពោះទីតាំងល្បែងសុីសងបាញ់ពីរទីតាំងខាងលើនោះទេ នៅមានបនល្បែងជ្រកក្រោមផ្លាកEnter Net និងទីតាំងល្បែងសុីសងជាច្រើនប្រភេទទៀត ពិសេសហ្គេមបាញ់ត្រីតែម្តង គឺទូទាំងរាជធានីភ្នំពេញ ភាគច្រើនសុទ្ធតែអស់លោកខាងលើកាងពីក្រោយហើយទើបអាចឈរជើងកើបលុយបានយ៉ាងរលូននោះ ។
សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

បើទោះជាយ៉ាងណាក្តី ពាក់ព័ន្ធក្នុងករណីខាងលើនេះយើងខ្ញុំជាអ្នកសារព័ត៌មានសូមសុំណូនពរហើយសុំណូនពរទៀតសូមអោយមានការបង្ក្រាបល្បែងអនឡាញទាំងនោះអោយខានតែបានដើម្បីគោរពតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលដែលបានចែងកន្លងមក។