ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំង ប្រតិបត្តិការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ១៧នាក់បញ្ជូនខ្លួនទៅសាលាដំបូង ខេត្ត
Sun,03 November 2019 (Time 08:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 79នាក់)

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំង ប្រតិបត្តិការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ១៧នាក់បញ្ជូនខ្លួនទៅសាលាដំបូង ខេត្ត

ខេត្តកំពង់ឆ្នាំង ក្រុមជន អ្នកញៀនល្បែងជល់មាន់ចំនួន ១៧ នាក់នត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅកាន់តុលាការនៅថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2019 នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបានខណៈពួកគេកំពុងតែលេងល្បែងជល់មាន់នៅក្រោយសណ្ឋាគារមួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង ។

លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជនសង្ស័យទាំង 17 នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបខណៈដែលពួកគេលេងល្បែងបញ្ជល់មាន់នៅទីតាំងក្រោយសណ្ឋាគាររស្មីសុខាញូយ៉ក ស្ថិតនៅភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2019 ។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយចាប់ឃាត់ខ្លួនមនុស្ស ទាំង 17 នាក់នេះ សមត្ថកិច្ចបានដកហូត វត្ថុតាង មាន មាន់បញ្ជល់ ចំនួន3 ក្បាល .ម៉ូតូ 12 គ្រឿង .ស៊ុម សម្រាប់ ធ្វើជាសៃវេនមាន់ ១ .និងកម្រាលចំនួន២បន្ទះ ។

លោកបានបញ្ជាក់ថាមិនមានការអប់រំណែនាំនិងដោះលែង មនុស្សឱ្យ ទៅវិញទេ ព្រោះបានរាយការណ៍ទៅព្រះរាជអាជ្ញារួចហើយ នឹងនៅថ្ងៃទី 3 ខែវិច្ឆិកានេះ បានបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជុំវិញការបញ្ជល់មាន់ក្រោយសណ្ឋាគាររស្មីសុខាញូយ៉កនេះដែរ លោក មាស ម៉េងហួត ដែលជាម្ចាស់ទីតាំងសណ្ឋាគារខាងលើបាន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កន្លងទៅមាន ការសុំឡាំមាន់លេងកម្សាន្ត ដោយមិនជល់ដាក់លុយកាក់ភ្នាល់គ្នានោះឡើយ ហើយបើមានការជល់ដាក់លុយពិតមែននោះលោកពុំទទួលខុសត្រូវឡើយ ។ យ៉ាងនេះក្តីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មិនមែនជាការឡាំលេងកម្សាន្តនោះទេ ព្រោះមានទាំងសៃវេន មានទាំងស៊ុម និងមានទាំងសម្ភារៈមួយចំនួនទៀត ដែលប្រាកដណាស់ថាជាល្បែងភ្នាល់ក្នុងការបញ្ជល់ មាន់នោះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1891 នាក់
ខែនេះ :
8030 នាក់
3 ខែនេះ :
20874 នាក់
សរុប :
187051 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ