ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី​ “ការសរសេរព័ត៌មានសន្តិភាព”​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ចាប​ វន្នី​ ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល
Sat,10 October 2020 (Time 10:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

(កណ្តាល)​ ៖​ នៅព្រឹកថ្ងៃសៅរ៍​ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០​ ឯកឧត្តម​ ចាប​ វន្នី​ ទីប្រឹក្សាក្រសួងព័ត៌មាន​ និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល​ អញ្ជេីញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី​ “ការសរសេរព័ត៌មានសន្តិភាព”​ ដែលប្រព្រឹត្តទៅ​ នៅសាលាបឋមសិក្សាព្រែកក្របៅ​ ស្ថិតក្នុងភូមិព្រែកក្របៅ​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការរួមពីលោក​ ចាន់​ តារា​ អភិបាលរងស្រុកខ្សាច់កណ្តាល​ លោក​ សាយ​ ទ្រី​ អធិការរងស្រុក​ ក្រុមប្រឹក្សាឃុំព្រែកអំពិល​ មេភូមិ​ នាយកសាលា​ លោកគ្រូ​ អ្នកគ្រូ​ យុវជន​ ស.ស.យ.ក.​ ស្រុកខ្សាច់កណ្តាល​ សិស្សានុសិស្ស​ និងអ្នកសារព័ត៌មានជាច្រេីនអង្គភាព​ សរុប​ ៥០នាក់។

ក្នុងឱកាសនេះ​ដែរ ឯកឧត្តម​ ចាប​ វន្នី​ បានប្រសាសន៍​ កោតសរសេីរ​ជាខ្លាំង ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះឡេីង​ ព្រោះបានបញ្ជ្រាបឲ្យប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ក៏ដូចអ្នកសារព័ត៌មាន​ យល់អំពីសារព័ត៌មានសន្តិភាព។

សារព័ត៌មាន​សន្តិភាព​ មានបំណងទប់ទល់នឹងផលប៉ះពាល់​ នៃសារព័ត៌មានហិង្សា។ សារព័ត៌មាន​សន្តិភាព​ គឺជាការប្រេីការវិភាគ​ និងដោះស្រាយទំនាស់​ ដេីម្បីធ្វេីឲ្យទស្សនៈ​ នៃតុល្យភាព​ យុត្តិធម៌​ និងសុក្រឹតភាព​ នៅក្នុងការរាយការណ៍​ កាន់តែមានភាពប្រសេីរឡេីង។

សូមបញ្ជាក់ផងដែរថា​ វគ្គបណ្តុះបណ្តាលស្តីពី​ “ការសរសេរព័ត៌មានបែបសន្តិភាព”​ រៀបចំឡេីងដោយអង្គការក្រុមការងារដេីម្បីដោះស្រាយទំនាស់​ (​ ACT ) សហការជាមួយក្រុមការងារដែលមាន​ លោក​ព្រឹទ្ធាចារ្យ​ ហង្ស​ ចក្រា​ ចាងហ្វាងការផ្សាយ​គេហទំព័រ​ ខ្មែរម្ចាស់ស្រុក,​ លោក​ ឡេង​ ឡៃ​ ចាងហ្វាងកាសែតផ្កាយព្រឹក​, លោក​ លី​ ប៊ុនលាង​ ចាងហ្វាងកាសែតកូននាគអាស៊ី​, លោក​ ចុន​ វុត្ថា​ ជំនួយការកាសែតផ្កាយព្រឹក​, លោក​ វិន​ ឈៀងមី​ ចាងហ្វាងការផ្សាយគេហទំព័រ​ ចក្រវាឡដេលីប៉ុស្តិ៍​។

ចុងបញ្ចប់កម្មវិធី​ សិក្ខាកាមទាំង​អស់​ ក៏បានថតរូបអនុស្សាវរីយ៍ទុក​ និងស្រស់ស្រូបអាហារថ្ងៃត្រង់​ ដេីម្បីបង្កេីនភាពស្និតស្នាល​ បង្កេីតចំណងមិត្តភាព​ និងផ្លាស់យោបល់គ្នាទៅវិញទៅមក​ រវាងប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ក៏ដូចអ្នកសារព័ត៌មាន​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
254 នាក់
សប្តាហ៍នេះ :
2219 នាក់
ខែនេះ :
8881 នាក់
3 ខែនេះ :
28163 នាក់
សរុប :
233648 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ