ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
គ.ជ.ប៖ ថ្ងៃទី៧ មានពលរដ្ឋ ១៧.៧៤៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
Thu,08 October 2020 (Time 05:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 45នាក់)

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី០៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ ១៧.៧៤៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។

សេចក្តីប្រកាសព័ត៌មាន គឺបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧.៧៤៥នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣៥.៧១០នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣០.៣៦៣នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៩.៣៧៩នាក់។

បើតាម គ.ជ.ប, ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គ.ជ.ប ថែមទាំងអញ្ជើញប្រជាពលរដ្ឋទាំងអស់៖

* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង
* ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន។

សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/taxonomy/term/327 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រចាំថ្ងៃ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
254 នាក់
សប្តាហ៍នេះ :
2243 នាក់
ខែនេះ :
8905 នាក់
3 ខែនេះ :
28187 នាក់
សរុប :
233673 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ