ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ឯកអគ្គរដ្ឋទូតអូស្ត្រាលី វាយតម្លៃខ្ពស់ចំពោះសមទ្ធិផលដែលសាកលវិទ្យាល័យការពារជាតិសម្រេចបាន ក្នុងការបណ្តុះបណ្តាលនិស្សិត នាយទាហាន និងការបណ្តុះបណ្តាលភាសាអង់គ្លេសទៀត
Thu,08 October 2020 (Time 05:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 35នាក់)

(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីសម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបជាមួយលោក ប៉ាប្លូ ឃាង (Paplo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាកលវិទ្យាល័យការពារជាតិ។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យសាកលវិទ្យាធិការ បានលើកឡើងអំពីចំណងទាក់ទងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី កន្លងមក ជាពិសេសក្នុងពេល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី និងបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលធ្វើឡើងនៅមជ្ឈមណ្ឌល សន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតដោយលោកនាយករដ្ឋមន្ត្រី និងបានជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងច្រើនទៀតផង។

ជំនួបរវាងលោក ប៉ាប្លូ ឃាង (Paplo Kang) ជាមួយសម្តេចពិជ័យសេនា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព បាននាំមកនូវការជួយឧបត្ថម្ភទាំងសម្ភារជាច្រើន ដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ជាក់ស្តែងនៅសាកលវិទ្យាល័យការពារជាតិ ក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេស បានបន្ត ជារៀងរាល់ឆ្នាំ ចំនួន២៥០នាក់ក្នុងមួយឆ្នាំៗ ដែលចំណេះដឹងនេះមានសារៈសំខាន់ជាប្រយោជន៍ដល់បណ្តាស្ថាប័ន នៃកងយោធពលខេមរភូមិន្ទ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះសមទ្ធិផលដែលសាកលវិទ្យាល័យការពារជាតិសម្រេចបានក្នុងការបណ្តុះបណ្តាលនិស្សិត នាយទាហាន និងបន្តការជួយលើការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែមទៀត។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យសាកលវិទ្យាធិការ បានជម្រាបជូនភ្ញៀវអំពីគោលដៅសំខាន់២ របស់សាកលវិទ្យាល័យការពារជាតិ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»។

មានន័យថា និស្សិតនិងសិក្ខាកាមមកសិក្សានៅទីនេះត្រូវស្មោះត្រង់ដាច់ខាត ត្រូវយល់ច្បាស់អំពីគុណ តម្លៃនៃសន្តិភាព ការពារសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
254 នាក់
សប្តាហ៍នេះ :
2242 នាក់
ខែនេះ :
8904 នាក់
3 ខែនេះ :
28186 នាក់
សរុប :
233671 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ