ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
កិច្ចប្រជុំបូកសរុប និងចាត់អតិភាពតម្រូវការគម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ២០២១-២០២៣
Thu,08 October 2020 (Time 05:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

(ខេត្តកណ្ដាល)÷ គោលបំណងសំខាន់ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ គឺដើម្បីណែនាំដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការគម្រោងជាអាទិភាពដើម្បីបញ្ចូល ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឲ្យស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ឲ្យបានទាន់ពេលវេលាតាមការកំណត់។

នេះជាការលើកឡើង របស់ឯកឧត្តម គង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំបូកសរុប និងចាត់ អតិភាពតម្រូវការគម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ២០២១-២០២៣ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាង១០០នាក់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សំណើគម្រោងទាំងឡាយណាដែលមន្ទីររដ្ឋបាលក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្របទៅតាមលក្ខន្តិកៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដូចជា÷ ១)ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាទាំងនោះត្រូវឆ្លើយតប ទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។ ២)ស្ថិត​ក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះត្រូវស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល ។ ៣)ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង-ស្រុក ។ ៤)កំណត់អតិបរមាលើ​ចំនួនគម្រោង គឺ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបាន​កំណត់ ករណីដែលមានការស្នើឡើងច្រើន។

ដើម្បីធ្វើឲ្យដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ ឯកឧត្តមបានស្នើឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឲ្យបានច្បាស់លាស់ ត្រូវចាត់អតិភាពគម្រោងដើម្បីអនុវត្តឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន ។ ត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាឲ្យបានទាន់ពេលវេលា។

លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានឲ្យដឹងថា តម្រូវការគម្រោង អាទិភាពទូទាំងខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ សរុបមានចំនួន ២២៨៤គម្រោង ក្នុងនោះរួមមាន÷ ផ្នែកសេដ្ឋកិច្ចមានចំនួន ៩៤៥ គម្រោងផ្នែកសង្គមកិច្ចមានចំនួន ៦៦៦ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ២៩៤ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៣៧៩ គម្រោង។ ដោយឡែកសម្រាប់ តម្រូវការគម្រោង សកម្មភាព អាទិភាពភាពកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់ខេត្ត សរុបមានចំនួន ៧៦០គម្រោង ដោយក្នុងនោះរួមមាន÷ ផ្នែកសេដ្ឋកិច្ចមានចំនួន ៥២១ គម្រោងផ្នែកសង្គមកិច្ចមានចំនួន ១៦៦ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៨៤ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៣៩ គម្រោង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
254 នាក់
សប្តាហ៍នេះ :
2243 នាក់
ខែនេះ :
8905 នាក់
3 ខែនេះ :
28187 នាក់
សរុប :
233672 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ