ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ល្បែងស៊ីសង នៅសង្កាត់អូរចារ ក្នុងក្រុងបាត់ដំបង កំពុងដំណើរយ៉ាងពេញបន្ទុក
Sun,01 November 2020 (Time 10:20 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

ល្បែងស៊ីសង នៅសង្កាត់អូរចារ ក្នុងក្រុងបាត់ដំបង កំពុងដំណើរយ៉ាងពេញបន្ទុក

(បាត់ដំបង) ÷ថ្មីៗពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានបើកល្បែងស៊ីសងជាច្រើនប្រភេទកំពុងដំណើរការយ៉ាងរលូនព្រោះមន្ត្រីសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានបង្ហើបបន្ថែមទៀតថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងនិងអភិបាលក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងពេញបន្ទុក។
សូម្បីតែមន្ដ្រីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ក៏រក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យបុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងយ៉ាងគគ្រឹកគ្រេង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងនៅចំណុចផ្ទះប្រក់ដំបូលស័ង្កសីក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង គឺនៅក្រោយផ្ទះលោក អ៊ុយ រី ដែលជាប្រធានក្រុមប្រឹក្សា​ខេត្តបាត់ដំបង។​
ប្រភពខ្លះបានឲ្យដឹងថា មានបុគ្គលម្នាក់ឈ្មោះ រើន ជាអ្នករត់ការសម្របសម្រួលជាមួយសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យបុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំនៅក្នុងភូមិកាប់គោថ្មី យ៉ាងសុខស្រួល។
ក្នុងមួយថ្ងៃៗមានអ្នកចូលលេងល្បែងបៀអាប៉ោងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំអឺកូវីដ-១៩នោះឡើយ ហើយបុគ្គលឈ្មោះ អួន តាល់ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា តែអាជ្ញាធរខេត្តបាត់ដំបង រួចមកគឺមិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងច្រើនប្រភេទដែលកើតឡើងយ៉ាងរាលដាលនៅក្នុងក្រុងបាត់ដំបង នោះទេ។
ហេតុនេះហើយទើបបុគ្គលឈ្មោះ អួន តាល់ អាចបើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងពេញបន្ទុកហើយបុគ្គលខ្លះទៀតបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅក្នុងសង្កាត់ស្វាយប៉ោ តាមអំពើចិត្ត។ លើសនេះទៅទៀតលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
463 នាក់
សប្តាហ៍នេះ :
2622 នាក់
ខែនេះ :
10751 នាក់
3 ខែនេះ :
30261 នាក់
សរុប :
245396 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

វីដែអូ