ខេត្តរតនគិរី ÷ លោក ពិន តន ដែលគេស្គាល់ច្បាស់ថាជាម្ចាស់សង្វៀនជល់មាន់ បៀ អាប៉ោង យូគី នៅខេត្តរតនគិរីដោយមិនមានអជ្ញាធរឬមន្ត្រីពាក់ព័ន្ធណាម្នាក់រវល់អើពើរបន្តឹចសោះឡើយដូច្នេះហើយទើបធ្វើអោយម្ចាស់សង្វៀនរូបនេះនៅតែរក្សាដំណែងជាម្ចាស់សង្វៀនបានដោយរលូន។បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាននិយាយថាទីតាំងសង្វៀនជល់មាន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨អា ហួសរង្វង់មូល បឹងយក្សឡោម ប្រម៉ានជាង៣គីឡូម៉ែត្រនៅក្បែរដងអង់តែនទូរស័ព្ទ ក្នុងចំការស្វាយចន្ទី នឹងកៅស៊ូដែលមានម្ចាស់បនល្បែងឈ្មោះ សៀក បានជួលទីតាំងខាងលើអោយទៅឈ្មោះ ពិនតន ប្រព្រឹត្តល្បែងស៊ីសងយ៉ាងពេញបន្ទុក។ប្រភពដដែលបានបន្តទៀតថា ក្នុងករណីនេះមិនមែនអជ្ញាធរមិនដឹងទេតែធ្វើមិនដឹងដូច្នេះហើយទើបពួកគាត់ដាក់ការសង្ស័យថាប្រហែលជាអជ្ញាធរមានសមត្ថកិច្ចត្រូវគ្នាអស់ហើយមើលទៅបានជាមិនរវល់អើពើរបណ្តោយអោយឈ្មោះ ពិន តន នេះបើកល្បែងស៊ីសងបានដោយសេរីបែបនេះ។ក្នុងនោះដែរពួកគាត់ក៏បានដាក់សំនួរនឹងរិ:គន់ចំៗទៅលើអជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត រតនគិរីថា តើដូច្នេះដែលហៅថាច្បាប់ភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានចែងមកតើអស់លោកយកទៅណាអស់ហើយបានជាមិនអនុវត្តន៍ ព្រោះថាបើសិនជាមិនអនុវត្តន៍តាមច្បាប់ទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន។ដូច្នេះសូមសំណូមពរដល់លោក ស្នងការនគរបាលខេត្តរតនគិរីសូមមេត្តាមានវិធានការទប់ស្កាត់នឹងបង្ក្រាបទីតាំងល្បែងដុះស្លែមួយនេះផងទាន! ដើម្បីសេចក្តីសុខសុវត្ថិភាពជូនដល់់ប្រជាពលរដ្ឋទាំងអស់គ្នាផង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ