ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវរថយន្តធុនធំជាន់ហ្វ្រាំងមិនទាន់កិនស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង
Thu,16 January 2020 (Time 08:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញៈ​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នៅកណ្តាលផ្លូវ​ ខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលហើយត្រូវរថយន្តមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលកិនបែកក្បាល ​កាលពីវេលាម៉ោង​ ១២នឹង​ ០០រសៀលថ្ងៃទី​ ១៦​ ខែ​ មករា​ឆ្នាំ​ ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានអោយដឹងថាបុរសដែលត្រូវរថយន្តកិនស្លាប់មានឈ្មោះ​ ចាន់​ វិចិត្ត​ ភេទប្រុស​ អាយុ៣៩​ ឆ្នាំមុខរបរលក់ជ្រក់ស្ពៃ​ ស្នាក់នៅភូមិព្រែកស្ទង​ ឃុំរព្រែកគយ​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ ចំណែកអ្នកបើកបររថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយសារក្រោយកើតហេតុបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល​ ។

បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា​ ដំបូងបុរសរងគ្រោះបានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម​ គ្មានស្លាកលេខធ្វើដំណើរចេញពីផ្លូវបេតុង​ឆ្ពោះមកផ្លូវជាតិលេខ៣​ ខណៈមកដល់ផ្លូវជាតិក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងផ្សេងទៀតបណ្តាលអោយដួលខ្ទាតទៅលើកផ្លូវ​ស្របពេលមានរថយន្តធុនធំមួយគ្រឿងម៉ាក​ហុីយ៉ាន់​ ពាក់ស្លាកលេខ​ កំពង់ធំ3A -1033​ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជាន់​ហ្វ្រាំង​មិនទាន់ក៏ជ្រុលកិនចំក្បាលបុរសរងគ្រោះ​ បណ្តាលអោយធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌​ ។ ប្រភពដដែរបន្តថាបន្ទាប់ពីកើតហេតុរថយន្តបង្កបានព្យាយាមបើកគេចបានប្រហែល៥០០ម៉ែត្រ​ ទើបតៃកុងរថយន្តចុះពីលើរថយន្តរត់គេចខ្លួនបាត់​ ទុករថយន្តចោល​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្កនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រង់ចាំដោះស្រាយនាពេលក្រោយ​ ចំណែកសពត្រូវបានប្រគល់អោយសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1946 នាក់
ខែនេះ :
8085 នាក់
3 ខែនេះ :
20929 នាក់
សរុប :
187106 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ