(ខេត្តតាកែវ)៖ សង្វៀនជន់មាន់ និងអាប៉ោងដុះស្លែ ស្ថិតនៅខាងក្រោយប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា បានបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ប៉ុន្តែប៉ូសិសប៉ុស្តិ៍ដែលនៅក្បែរនោះហាក់មិនរវីរវល់នោះឡើយ ដោយរវល់តែចុចទូរស័ព្ទលេងទៅវិញ។សកម្មភាពលេងល្បែងស៊ីសង នៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប លោកមេប៉ុស្តិ៍បានប្រាប់ឲ្យដឹងថាដោយសារពេលថ្មីៗនេះមានជំងឺកូវីតផងនិងគ្រោះទឹកជំនន់ផងអញ្ចឹងហើយបានជាមានអ្នកញៀនល្បែងជុំគ្នា។ហើយពលរដ្ឋថា ម្ចាស់ទីតាំងល្បែងនេះ មានឈ្មោះលោក យ៉ត បានបើកលេងរាប់ឆ្នាំមកហើយ ដោយគេចាក់ភ្នាល់សុទ្ធតែរាប់រយ.ពាន់ដុល្លារ ហើយអ្នកចូលទៅលេងមានទាំងមន្រ្តី មានទាំងអ្នកមានលុយ មានអំណាច សិស្សសាលាជាដើម។ជុំវិញករណីនេះ លោក ឡេង វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសាប បានថ្លែងថា ពិតជាមានការលេងល្បែងនៅខាងក្រោយប៉ុស្ដិ៍ពិតមែន ហើយជារបស់ឈ្មោះ យ៉ត តែដោយសារលោកគ្មានកម្លាំងគ្រប់គ្រាន់ចុះទៅបង្ក្រាបទើបទុកសិន ព្រោះកម្លាំងលោកជាប់យាមនៅតាមផ្សារអស់ទៅហើយ។យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើរដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាមានវិធានការនេះផង ព្រោះវង់ល្បែងនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសទៅហើយ ដោយវាបង្ករហានិភ័យចំពោះសន្តិសុខភូមិឃុំ ហើយក្នុងនោះពួកគាត់ក៏លែងមានជំនឿលើលោក ឆាយ កែវមុន្នី អធិការស្រុកបាទីដែលទើបតែឡើងកាន់ដំណែងថ្មីៗនោះផងដែរហាក់ដូចជាមិនយកចិត្តទុកដាក់នូវភូមិឃុំមានសុវត្ថិភាពនោះទេ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ