ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ពន្ធ័ករណីលួចនិងទទួលផលចោរកម្មយ៉ាងសកម្ម
Fri,17 January 2020 (Time 10:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 126នាក់)

ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញនិងអនុញ្ញាតពីលោកឧត្តមសេនីយ៏ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២០នេះបានអោយអធិការដ្ឋាននគរបាលខណ្ឌមានជ័យប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១បង្ហាញមុខជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញរួមនិងជនសង្ស័យដែលទទួលទិញផលចោរកម្មដែលសមត្ថិច្ចជំនាញរបស់ខណ្ឌមានជ័យសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី១។
គួរបញ្ជាក់ផងដែរថានៅយប់ថ្ងៃទីទី៥ខែមករាឆ្នាំ២០២០កន្លងទៅនេះមានជ័យសង្ស័យបានទៅគាស់ផ្ទះមួយកន្លែងស្ថិតនៅផ្លូវ២៧១នៅចំនុចផ្ទះលេខ៨៩ភូមិ១សង្កាត់ស្ទឹងមានជ័យទី១លួចយកម៉ូតូមួយគ្រឿងម៉ាកGPXពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1H 8198យកទៅបាត់។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូឈ្មោះឆឺយ វិច្ឆិកា ភេទប្រុស​ អាយុ ២០ឆ្នាំ​ មុខរបរនិស្សិត
បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបានស្ទឹងមានជ័យទី១។
បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះខាងលើរួចមកសមត្ថកិច្ចជំនាញសហការណ៏ជាមួយកម្លាំងនគរបាលស្ទឹងមានជ័យទី១បានបើកការស្រាវជ្រាវតាមកាំម៉ារ៉ាសុវត្ថភាពនៅផ្ទះជនរងគ្រោះនិងបានកំណត់មុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ដែលមានឈ្មោះដូចខាងក្រោមនេះ៖
ទី១៖ឈ្មោះ ឌឿន បញ្ញា
ទី២៖ឈ្មោះចាន់ ណា
និងទី៣៖ ស៊ី និត
ក្រោយពេលសមត្ថកិច្ចសាកសួរួចជនសង្ស័យខាងលើបានសារភាពថាពួកគេពិតជាបានលួចនិងទទួលទិញផលចោរកម្មមែនទើបសមត្ថកិច្ចកសាងសុំនុំរឿងតាមនិតិវិធីនិងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1942 នាក់
ខែនេះ :
8081 នាក់
3 ខែនេះ :
20925 នាក់
សរុប :
187102 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ