កំពត ÷សង្វៀនជល់មាន់អាប៉ោងនឹងយូគី៖ ចេញផ្សាយថ្ងៃទី11 ខែធ្នូឆ្នាំ ២០២០ របស់លោក នី ដែលបើកលេងយ៉ាងអាណាធិបតេយ្យ ពុំមានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបឡើយ ស្ថិតនៅក្នុងភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំពត ។តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថានៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំពត នឹងឃុំកំពុងគ្រែង ភូមិអណ្ដូងជឺមឺន ស្រុកទឹកឈូរ ខេត្តកំពត ដែលមានក្រុមញៀនល្បែងសុីសង ជល់មាន់ អាប៉ោង នឹងយូគី លេងជារាងរាល់ថ្ងៃគេមិនឃើញមាន សមត្ថកិច្ចជំនាញ ឬកងកម្លាំងណាមួយ ចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់របស់ លោក នី នោះឡើយ ហើយលេងយ៉ាងអាណាធិបតេយ្យ បើយោងតាមសំដីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ បានលើកឡើង ថាសង្វៀនជល់មាន់ អាប៉ោង យូគី មួយកន្លែងនេះគឺលេងឡើងដុះស្លែហើយគេលេងភ្នាល់លុយរាប់ពាន់ដុល្លារឯណោះមិនមែនលេងតិចទួចនោះទេ។ប្រភពនេះបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺមានក្រុមអ្នកញៀនល្បែងជាច្រើននាក់បានទៅលេងល្បែងនៅទីនោះហើយក៏មានការកើតជម្លោះក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយធ្វើឲ្យមានប្ដីប្រពន្ធខ្លះឈ្លោះប្រកែកគ្នាជាញឹកញាប់ ផងដែរ។ប្រភពពីមន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងដែរថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹងទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋានមិនបានធ្វើការបង្ក្រាប់ឬក៏ទប់ស្កាត់អ្វីសោះឡើយហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះលេងតាមតែអំពើចិត្ត។ក្រុមប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ ឯក ឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តា ជួយអន្តរាគមន៍និងធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសងរបស់ លោក នី នេះផង ដើម្បីជៀសវាងហានិភ័យផ្សេងៗដូចជា មានចោរលួចចោរឆក់ចោរប្លន់ជាដើម ម្យ៉ាងទៀតនោះ ជម្ងឺកូវីដ19 កំពុងរាតត្បាតមិនគួរណាក្រុមញៀនល្បែងទាំងអស់នោះទៅនៅជំុគ្នាទេគូតែនៅគំលាតអោយឆ្ងាយពីគ្នាទើបប្រសើដើម្បីក្រុមគ្រួសារនឹងអ្នកដរទៃហើយក៍ដើម្បីខ្លួនឯងផងដែរ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ