ខេត្តបាត់ដំបង÷ អ្នកណាៗក៏គេដឹងថា មេបនល្បែងឈ្មោះ តាល់ គឺជាជើង ខ្លាំង ប្រចាំ ក្រុង បាត់ដំបង បើកទី តាំងល្បែង សុីសងខុសច្បាប់យ៉ាង ដុះស្លែរ មកហើយ បែរជាមិនមានសមត្ថកិច្ច ចុះបង្រ្កាបសោះតាមសេចក្តី រាយការណ៍មកថា ទីតាំង ដែលលោក តាល់ បើកឲ្យក្រុម អ្នក ញៀន ល្បែង ចូលទៅ លេងនោះត្រូវបាន ផ្លាស់ប្តូរទៅលេងកន្លែងថ្មីហើយក្នុងដីឡូមួយកន្លែងដែលហ៊ុំព័ទ្ធដោយរបងពណ៍ ស នៅខាងលិច កន្លែងចាស់ប្រហែល ១០០ - ២០០ ម៉ែត្រ និងខាងជើងផ្សារ ភូពុយ ១០០-២០០ ម៉ែត្រដូចគ្នា ឋិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។ ទីតាំង ល្បែងរបស់លោក តាល់ មានក្រុមអ្នក ចូលលេងយ៉ាង គក្រឹកគក្រេង ជាប្រចាំថ្ងៃផ្គើន និង គោលនយោបាយ ទាំង៩ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។ជាពិសេសយើង ដឹងហើយថា ប្រទេស កម្ពុជា កំពុងរងការ វាយប្រហារ ដោយ សារ ជម្ងឺកូវិដ-19 សារជាថ្មី ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់ប្រជាជន ទាំងអស់ បើមិន ចាំបាច់ មិនគួរ ចេញពីផ្ទះឡើយ ហើយក្នុងនោះ សម្តេចបាន បន្តឲ្យ បិទក្លឹបកំសាន្ត និង កន្លែងទីប្រជុំជន ផ្សេងៗទៀត ផងដែរ ដើម្បី ទប់ស្កាត់ការ រីករាលដាល នៃជម្ងឺកូនវិដ-19 ។តាមការជាក់ស្តែងនៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងល្បែងលោក តាល់ ហើយបានសង្កេតឃើញថា មានក្រុមអ្នកញៀនល្បែង ជិះម៉ូតូ និង ឡាន ទៅលេងល្បែង តាមធម្មតា ដោយមិនបានឈប់លេងឡើយ។ ដោយក្នុងនោះគេរៀប ចំឲ្យអ្នកជិះម៉ូតូ ចូលទៅទុកនៅខាងក្នុងទីតាំងលេងល្បែង រីឯ រថយន្ត គឺឲ្យចតទុកនៅក្នុងដីល្វែងជាប់និងទីតាំង ល្បែងផងដែរ។មហាជនរង់ ចាំមើលថា តើលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្ត បាត់ដំបង មានសមត្ថភាព អាចបង្រ្កាបទីតាំងល្បែង អាប៉ោង បៀ របស់លោក តាល់ បានដែរឬក៏អត់?
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ