បាត់ដំបង:សង្វៀនប្រជល់មាន់មួយកន្លែង ស្ថិតនៅក្នុងភូមិអូរក្រសាំង ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងបើកដំណើរកាយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់ពីប្រសាសន៍ប្រមុខដឹកនាំ និងបំពាននិងវិធានការរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនិងការពារជម្ងឺកូវិដ.១៩ ដែលជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល មិនទាន់ឃើញស្នងការខេត្តចេញបទបញ្ជាចុះបង្ក្រាបនៅឡើយ។ហើយល្បែងស៊ីសងនេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច និងជានិចជាកាលល្បែងនេះបង្កើតឲ្យមានចោរលួច ចោរប្លន់គ្រប់ទិសទីផងដែរ។ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារយើងបានចុះទៅដល់ ចំណុចទីតាំងខាងលើក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានសង្វៀនប្រជល់មាន់មួយកន្លែងបើកលេងធ្វើឲ្យរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងធ្វើឲ្យមានការឈ្លោះទាស់ទាញប្តីប្រពន្ធព្រោះតែចាញ់ល្បែងមួយនេះ។ប្រភពពីពលរដ្ឋបានឲ្យភ្នាក់ងារយើងដឹងថា សង្វៀនខាងលើនេះ មានការភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល និងមានមនុស្សរាប់រយនាក់ទៅលេងផងដែរដោយចតឡាន ម៉ូតូដាក់តាមចិញ្ចើមផ្លូវនិងខ្លះទៀតចតផ្ញើតាមមុខផ្ទះប្រជាពលរដ្ឋ។ប្រភពបានបន្តទៀតថា បនល្បែងខាងលើនេះមានខ្នងការពីក្រោយសុទ្ធតែមន្ត្រីធំៗ នៅក្នុងខេត្តព្រោះមេការដែលនៅទីនោះ គឺតែងតែដើរបើកគ្រប់ទីកន្លែងបើកន្លែងហ្នឹងផ្អើលគេទៅបើកនៅកន្លែងផ្សេងទៀត តែទំរង់ដដែលមានន័យថា អ្នកដែលហ៊ានបើក ប្រាកដជាមានភ្លើងខៀវ ពីមន្ត្រីមូលដ្ឋានបើមិនមានភ្លើងខៀវទេ បើកមិនបានទេព្រោះមនុស្សរាប់រយនាក់ម៉ូតូនិង រថយន្តថតពេញផ្លូវហេតុអីក៏មិនដឹង។ពាក់ព័ន្ធនិងបញ្ហានេះឧត្តមសេនីយ៍ទោស សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ដល់អ្នកសារព៌ត៍មានថា ចាំឲ្យជំនាញចុះពិនិត្យមើល។រីឯលោកវរ:សេនីយ៍ឯ ស៊ុនវណ្ណ អធិការនគរបាលស្រុកសង្កែបានប្រាប់ថា ចាំលោកឲ្យអធិការចុះទៅពិនិត្យមើល ព្រោះអ្នកលេងល្បែងតែងតែលួចលេងហើយខាងលោកមិនបានដឹងទេ។ លោកអធិការស្រុកសង្កែក៏ធ្លាប់សន្យាថា មិនឲ្យមានល្បែងស៊ីសងនៅតំបន់លោកគ្រប់គ្រងឡើយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ