ខេត្តព្រៃវែង÷ ប្រភពច្បាស់ការណ៍ពីពលរដ្ឋបាននាំគ្នាបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងអោយដឹងថា! មានល្បែងសុីសងនៅក្នុង (កាស៊ីណូ 777) មួយកន្លែង កំពុងអោយពលរដ្ឋចូលលេងល្បែងសុីសង(ប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី)ខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមួយកន្លែង នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង មិនមានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានចុះមកត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថិភាពតាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងបើកលេងល្បែងសុីសងខុសច្បាប់នៅក្នុង(កាសុីណូ 777)មួយកន្លែងនេះ គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ បានយ៉ាងរលូននិងអនាធិបតេយ្យជាប្រចាំប្រភពដដែលពីពលរដ្ឋបាននាំគ្នាលើកឡើងថា!មកទាល់ពេលនេះមិនទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាពនៅឡើយទេ!ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេច កំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ នោះហើយ។គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានទីតាំងល្បែងសុីសងភ្នាល់គ្នាជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ។រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតអោយដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងនោះទេ។តាមសេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា! លោក ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កំពុងបណ្តោយឲ្យម្ចាស់ទីតាំង(កាសុីណូ 777 ) មួយកន្លែងនេះកំពុងបើកល្បែងសុីសង(ប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី)នៅក្នុង(កាសុីណូ777) កំពុងបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យមួយកន្លែង នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាសុីណូ។ដូច្នេះហើយពលរដ្ឋសូមអំពាវនាវមកដល់ថ្នាក់ដឹកនាំទាំងអស់ សូមពិនិត្យឡើងវិញចំពោះម្ចាស់បើកល្បែងសុីសង នៅក្នុង (កាស៊ីណូ777 )មួយកន្លែងនេះផងទាន! ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសង(ប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី)ខុសច្បាប់បានយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះជារៀងរាល់ថ្ងៃតែម្ដង។ប្រភពដដែលបានអោយដឹងថា! សម្រាប់ការប្រជល់មាន់១គូៗភ្នាល់ដាក់លុយចាប់ពី(២ លាន.រៀល)ទៅដល់(៣០០០ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ថាល្បែងសុីសង(ប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី) បើកលេងជាទ្រង់ទ្រាយធំតែម្តង។បងប្អូនប្រជាពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង កើតមានល្បែងសុីសនៅក្នុង(កាស៊ីណូ777)នៅឃុំបន្ទាយចក្រី មួយកន្លែងនេះកំពុងដំណើរការបើកភ្នាល់លេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យសព្វថ្ងៃនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើមក៍ដោយសារកើតមានល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះតែម្តងស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនអោយមានការជួបជុំ!នៅតាមមូលដ្ឋាននានា!ជាដាច់ខាតដើម្បីទប់ស្កាត់កំឲ្យឆ្លងរាលដាល ជំងឺ កូវីដ ១៩អោយមានប្រសិទ្ធភាព។ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេចបែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់នៅក្នុង(កាស៊ីណូ 777 ) នៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច កំពុងបើកលេងបានយ៉ាងរលូនចុះបើមានផ្ទុះជំងឺ កូវីដ.១៩- កើតមានឡើងតើគិតយ៉ាងណាដែរទៅ
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ