ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សង្វៀនជល់មាន់ដុះស្លែរ របស់ តាប៊ុន និង ឈ្មោះ ហេង កំពុងដំណើរការយ៉ាងរលូននៅស្រុកព្រៃកប្បាស ក្នុងអន្តរកាល កូវីដ-១៩
Wed,23 December 2020 (Time 10:28 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 294នាក់)

តាកែវ៖តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយ ដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ ថា សង្វៀនជល់មាន់ដុះស្លែរ របស់ តាប៊ុន និង ឈ្មោះ ហេង កំពុងដំណើរការយ៉ាងរលូននៅស្រុកព្រៃកប្បាស ក្នុងអន្តរកាលនៃការទប់ស្កាត់ ជំងឺកូវីដ-១៩ ។

ក្រឡេកមើលចំណាត់ការរបស់សមត្ថកិច្ច វិញ នៅពុំទាន់ឃើញមានការបង្ក្រាបនៅឡើយទេ ដោយមិនដឹងមូលហេតុ អ្វីឡើយ ។

ដោយសារតែពុំឃើញមានសមត្ថកិច្ចចុះបង្ក្រាប នេះ ទើបប្រជាពលរដ្ឋ បានអោយ ដឹងថា សង្វៀនជល់មាន់ បង្កប់បៀរអាប៉ោងដ៏ល្បីល្បាញរបស់តាប៊ុន និង ឈ្មោះ ហេង បើកលេងយ៉ាងគគ្រឹកគគ្រេង ស៊ីសងចាញ់ឈ្នះរាប់លានរៀលស្ទើររាល់ថ្ងៃ តែបែរជាលោកអធិការស្រុកព្រៃកប្បាស មិនឃើញចុះបង្ក្រាបសោះ ។

ពលរដ្ឋ ដដែល បានដាក់ការសង្ស័យថា ការមិនទាន់ឃើញចុះបង្ក្រាប នេះ សង្ស័យមានមូលហេតុ អ្វីផ្សេង នៅពីក្រោយខ្នងហើយមិនដឹង ។

ចំណុចពិសេសមួយទៀត ត្រូវបាន ប្រជាពលរដ្ឋដឹងរឿងច្បាស់ អះអាងថា សង្វៀនជល់មាន់បង្កប់បៀរអាប៉ោង នេះ បើកលេងចល័តក្នុងស្រុកព្រៃកប្បាស ជួនកាល លេងនៅជិតវត្តចារ ឃុំចារ ឬ បើកលេងនៅអាការឈូក ឃុំស្នោរ ពេលខ្លះមកលេងនៅភូមិកាចិល ឃុំកំពង់លាវ ឬ ជួនកាលលេងនៅឃុំបាអង្កាម និង ឃុំផ្សារជ្រៃ ។

ប្រភពព័ត៌មាន ដដែលបន្តថា ម្ចាស់សង្វៀនជល់មាន់ខាងលើនេះ សង្ស័យជាខ្សែស្រឡាយលោកអធិការ ទេដឹង បានជាល្បែងទាំងនេះ បើកលេងបានយ៉ាងរលូនដោយគ្មានការរំខានពីសមត្ថកិច្ចមូលដ្ឋាន នោះឡើយ ហើយលេងបានស្ទើររាល់ថ្ងៃក្នុងមួយថ្ងៃៗជល់ចាប់ពី១០គូរឡើងហើយចាញ់ឈ្នះពី១០លានទៅ២០លានរៀល ឯណោះ ។

ទន្ទឹមនឹងការបើកអោយមានលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង នេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ដោយកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ តែងតែមានអំពើចោរកម្មលួចទូកម៉ាស៊ីន កាណូត លួចកាច់ករ យកម៉ូតូនិងគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ពួកគាត់ជាហូរហែរ ព្រមទាំងកើតអំពើហិង្សា ក្នុងគ្រួសារ ហលយពេលខ្លះទៀត មានការវាយតប់កាប់ចាក់គ្នាក្នុងវង់ល្បែងនោះ តែម្តង ។

បញ្ហានេះ ទាំងអស់នេះ ប្រជាពលរដ្ឋ បានសំណូមពរអោយលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ព្រមទាំងលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស មេត្តាមានវិធានការបង្ក្រាបផង ដើម្បីសេចក្តីសុខក្នុងមូលដ្ឋាន និង ចូលរួមការប្រមូលផ្តុំគ្នាច្រើន ក្នុងអន្តរកាលនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
278 នាក់
ម្សិលមិញ :
398 នាក់
សប្តាហ៍នេះ :
2756 នាក់
ខែនេះ :
11843 នាក់
3 ខែនេះ :
33610 នាក់
សរុប :
365887 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

វីដែអូ