(មណ្ឌលគិរី) ÷ មានទីតាំងបើកលេងល្បែងសុីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងចូលតាមផ្លូវភូមិដំណាក់នាគ ដល់ក្នុងកាច់ឆ្វេងតាមផ្លូវលំជាប់របងផ្ទះក្រហម ចូលទៅក្នុងប្រហែល700.ម៉ែត្រ នៅទឹកដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាបយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា! មានទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងបានយ៉ាងរលូនដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចុះមកត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះឡើយជាក់ស្ដែងនៅថ្ងៃនេះតែម្តងនេះបងប្អូនពលរដ្ឋបានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា!នៅភូមិដំណាក់នាគ ចូលផ្លូវលំជាប់របងផ្ទះក្រហម ចូលក្នុងប្រហែល700 ម៉ែត្រ កំពុងបើកលេងល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យសព្វថ្ងៃនេះធ្វើឲ្យពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចនៅទឹកដីក្រុងសែនមនោរម្យ ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យទីតាំងល្បែងសុីសងខុសច្បាប់មួយនេះហើយមើលទៅឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅទឹកដីក្រុងសែនមនោរម្យមួយចំនួនបានទទួលផលប្រយោជន៍ពីម្ចាស់ទីតំាងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះហើយបានជាមិនមានវិធានការបង្ក្រាបបែរជាបណ្ដោយឲ្យបើកលេងបានយ៉ាងរលូនទៅវិញសព្វថ្ងៃនេះកំពុងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារតែល្បែងស៊ីសងទាំងនេះជាដើមផងដែ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ