ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
តើលោក យាប លោក ទ្រីនិងលោក ធា មានបារមីធំប៉ុណ្ណា បានជាអធិការស្រុកត្បូងឃ្មុំ មិនហ៊ានបង្រ្កាប ?រឺជាឆ្នាំងបាយរបស់ សមត្ថកិច្ចក្នុងស្រុកត្បូងឃ្មុំទេដឹង… ថ្ងៃចេញផ្សាយទី 18 02 2020
Tue,18 February 2020 (Time 02:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 160នាក់)

ខេត្តត្បូងឃ្មុំ៖ សង្វៀនជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងស្ថិតនៅក្នុងចំការចំប៉ី ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ កំពុងតែ ដំណើរការយ៉ាងរលូនមិនមានសមត្ថកិច្ចណាទៅរំខាននោះទេ ។
សង្វៀនជល់មាន់នឹងអាប៉ោងដុះស្លែខាងលើនេះដែរ ប្រជាពលរដ្ឋមានការភ័យខ្លាចជារាងរាល់ថ្ងៃ ដោយសាតែនៅក្នុងភូមិឃុំពួកគាត់ កេីតមាន កន្លែងសង្វៀនជល់មាន់ដុះស្លែ បេីកលេងល្បែងភ្នាល់ គ្រប់ប្រភេទ ជាយូរយ៉ាណាស់មកហេីយ តែសមត្ថកិច្ច ហាក់បីដូចជា មិនអេីពេី ចំពោះបញ្ហានេះសោះ ឬក៏ឆ្នាំងបាយរបស់សមត្ថកិច្វមូលដ្ឋានក្នុងស្រុកទេដឹង?

ប្រភពពីបងប្អូនប្រពលរដ្ឋ ដែលរស់នៅក្នុងភូមិទួលទ្រា ឃុំជប់ បាននិយាយស្ទេីតែគ្រប់មាត់ថា! គ្មានអ្នកណាហ៊ានបង្រ្កាប់នោះទេ? ព្រោះលោក ទ្រី នឹងអធិការស្រុកត្បូងឃ្មុំជា មិត្តភ័ក្កស្លាប់រស់នឹងគ្នាតើអ្នកណាហ៊ាន? ជារាងរាល់ថ្ងៃមានក្រុមញៀនល្បែងភ្នាល់ជាច្រេីន ចេញចូលទៅកន្លែង សង្វៀនជល់មាន់ របស់ឈ្មោះ ទ្រី ឈ្មោះ យាប និងលោក ធាដែលកំពុងបេីកសង្វៀនភ្នាល់មាន់ អាប៉ោង បៀ ជារាងរាល់ថ្ងៃ ដេីម្បីលេងល្បែងភ្នាល់គ្នាដាក់លុយធំៗ និងមានការហ៊ោ កញ្ជៀវ យ៉ាងសប្បាយ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ប្រលប់ ថ្ងៃលិច សូមបញ្ជាក់ ៖នៅចំណុចក្នុងចំការចំបុីី ស្ថិតក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំដោយសេរី ដោយមិនខ្លាចញញេីត សមត្ថកិច្ចបន្តិចនោះទេ ទោះបីជាកន្លងមក ធ្លាប់មាន បងបងសមត្ថកិច្ចជាច្រេីនធ្លាប់ចុះទៅដល់កន្លែងនោះក៏ដោយ តែដូចជាមិនមានអ្វីប្លែកបន្តិចសោះ កន្លែងមួយនេះ នៅតែបន្តបេីកលេងល្បែងបានរាល់ថ្ងៃដ៏ដែល។

ប្រជាពលរដ្ឋដាក់ការសង្ស័យ ទៅលេីលោកស្នងការខេត្ដត្បូងឃ្មុំថ្មីថា! ប្រហែលជាលោកអធិការស្រុកត្បូងឃ្មុំ សែនត្រូវហើយ បានជាកន្លងមកធ្លាប់មានប៉ូលីស ដែលជាកូនចៅ ក្រោមឱវាទ របស់លោក ធ្លាប់ចុះទៅបង្ក្រាបដែរ តែការចុះទៅបង្ក្រាបនោះហាក់បីដូចជា មិនមានប្រសិទ្ធភាពបន្តិចសោះ គ្រាន់តែប៉ូលីសចេញ ល្បែងបេីកលេងបានដ៏ដែល ។

ប្រជាពលរដ្ឋបានដាក់ជាសំនួរថា! តេីម្ចាស់សង្វៀមាន់ជល់ និងបេីកលេងល្បែងភ្នាល់បៀអាប៉ោង ចាស់វស្សា ដែលមានឈ្មោះ ទ្រី. ឈ្មោះយាប និងឈ្មោះ ធានេះ មានអំណាច បុណ្យបារមីអ្វី? រឺត្រូវជាអ្វី?ជាមួយលោកស្នងការខេត្ដត្បូងឃ្មុំ បានជាលោកស្នងការ មិនហ៊ានធ្វេីការបង្ក្រាប កន្លែងលេងល្បែងមួយនេះសោះ ឯណាទៅភូមិ.ឃុំមានសុវត្ថិភាពទាំង ៩ ចំណុចនោះ ដេីម្បីសុខសុវត្ថភាពដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក៏សុំណូមពរដល់ លោក ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ( ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ) ដែលជារាងរហូតមក លោក តែងតែយកចិត្ដទុក្ខដាក់ គិតគូរពីសុខទុក្ខប្រពលរដ្ឋ សូមលោក ឯកឧត្ដមអភិបាល មេត្ដាជួយមានចំណាត់ការ និងចាត់វិធានការដល់មន្ត្រីក្រោមឱវាទ របស់លោក ឲ្យមានចំណាត់ការបង្ក្រាបផង កន្លែងលេងល្បែងភ្នាល់ ខាងលេី អោយមានប្រសិទ្ធភាព ដេីម្បីសុខសុវត្ថភាពដល់ប្រជាពលរដ្ឋ និងស្របទៅតាមការដាក់ចេញភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1921 នាក់
ខែនេះ :
8060 នាក់
3 ខែនេះ :
20904 នាក់
សរុប :
187081 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ