ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..!
Wed,19 February 2020 (Time 02:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 301នាក់)

ខេត្តព្រៃវែង ៖
សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ​កន្លែង បច្ចុប្បន្ន​កំពុង​ដំណើរ
ការបើកលេងយ៉ាងសប្បាយក្នុងទឹកដីស្រុកពារាំងនៅចំនុចទី១ស្ថិតនៅវាលកប់ខ្មោច ទី២ក្នុងចំការស្វាយក្រោយផ្ទះចាស់របស់លោកឈ្មោះអឿនទី៣តារាងបាលផ្ទះថ្មីឈ្មោះអឿនដដែល ស្ថិតនៅភូមិគ្រោះឃុំព្រែកព្នៅខេត្តព្រៃវែង ។

យោងតាមសេចក្ដីរាយការណ៏ផ្ទាល់ប្រជពលរដ្ឋនៅជិតនោះបានឲ្យ​ដឹងថា ក្នុង១ថ្ងៃៗបើនិយាយពីម៉ូតូ ហើយនិងឡានរាប់សិបគ្រឿងនោះទេ ដែលចូលទៅលេងកម្សាន្តក្នុងសង្វៀននោះ។ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន
មាន់ និងអាប៉ោងនោះបានឲ្យយើងដឹងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលទៅតាមផ្លូវលំដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ និង អាប៉ោង ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញក្នុងចំនុចទាំង៣ខាងលើនៅពេលគេចាញ់ឈ្នះម្តងៗ ។ ហើយពួកគាត់បន្តទៀតថា ម្ចាស់សង្វៀននេះជាអ្នកមានជំនាញរត់ការបង់លុយឲ្យសមត្ថកិច្ចក្នុងខេត្ ។

បើយោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនមាន់ អាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរ មានមេការម្នាក់របស់មេសង្វៀនដ៍ធំនេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្ត ដេីម្បីបិទមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។

សូមបញ្ជាក់ថា ក្នុងការ​ភ្នាល់​ជល់មាន់អាប៉ោងម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​ ខណៈគេសង្ស័​យ​ថា​ល្បែង​ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជា​ឆ្នាំងបាយ​លោក ឡុង ប៊ុនធឿន អធិការស្រុកពារាំង ឡើងថ្មី នឹងសមត្ថកិច្ចក្នុងខេត្តព្រៃវែង ទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់មួយនេះកើតឡើ​ងយ៉ា​ងអនាធិបតេយ្យបែបនេះ ??? ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ អភិបាលនៃគណ:អភិបាលខេត្ត និងលោកស្នងការខេត្តព្រៃវែង គួរចាត់វិធានការលើលោក ឡុង ប៊ុនធឿន អធិការ ដែលកំពុងបើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោង បើកលេងនៅចំណុច​ ÷ ទី១ វាលកប់ខ្មោច ទី២ ចំការស្វាយក្រោយផ្ទះឈ្មោះអឿនចាស់និងទី៣ តារាងបាលផ្ទះឈ្មោះអឿនស្ថិតក្នុងភូមិគ្រួស ឃុំព្រែកព្នៅ ស្រុក ពារាំង ។

ពលរដ្ឋបន្តថា ប្រសិនបើជា​លោកស្នងការ មេបញ្ជាការនឹងចៅហ្វាយខេត្តព្រៃវែងពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​ទេនោះ គឺត្រូវតែហ៊ាន​បង្ហាញ​ពីជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ទៅហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ ។

ពាក់ព័ន្ធនឹងការរិះគន់ចំៗរបស់ពលរដ្ឋចំពោះវង់ល្បែងសង្វៀន
មាន់ និងអាប៉ោង ខាងលើភ្នាក់ងារមិនអាចសុំប្រតិកម្មពីសមត្ថកិច្ចខេត្តព្រៃវែងបានទេគិតត្រឹមថ្ងៃទី១៩ខែកុម្ភះ ឆ្នាំ២០២០នេះ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
288 នាក់
សប្តាហ៍នេះ :
1434 នាក់
ខែនេះ :
9778 នាក់
3 ខែនេះ :
27474 នាក់
សរុប :
223441 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ