ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ
Tue,03 March 2020 (Time 03:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 138នាក់)

(ភ្នំពេញ)៖ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់រោងចក្រ សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយខ្វះខាតវត្ថុធាតុដើម រោងចក្រ សហគ្រាស ត្រូវចេញប្រាក់ខែចំនួន៤០ភាគរយ នៃប្រាក់ខែអប្បរមារបស់កម្មករនិយោជិត ដែលមានចំនួន១៩០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក២០ភាគរយ នៃប្រាក់ខែអប្បរមាបន្ថែម សរុប៦០ភាគរយ នៃប្រាក់ខែអប្បបរមា ដែលប្រហែលជា១២០ដុល្លារក្នុង១ខែ។ ដើម្បីបានទទួលនៅការឧបត្ថម្ភនេះ ក្មួយៗជាកម្មករ និយោជិត ត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ រវាងពី១ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលក៏មានផ្តល់សេវាជួយរកការងារឲ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារមុខរបរ (NEA) ដែលអាចជំរុញកម្មករ-និយោជិត ដែលបាត់បង់ការងារឲ្យចាប់យកការងារបានឆាប់រហ័សផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរោងចក្រ មិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានីភ័យការងារ និងថែទាំងសុខភាព (បសស) ក្នុងកំឡុងពេលរោងចក្រព្យួរអាជីវកម្មនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺ COVID-19 ផលប៉ះពាល់ដល់ផ្នែកសំខាន់ៗរបស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ គឺទី១៖ វិស័យទេសចរណ៍ និងទី២៖ វិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម។
ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ចំពោះវិស័យទាំង២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនឱបដៃនៅស្ងៀម មើលសហគ្រាស និងក្រុមហ៊ុនរងគ្រោះនូវផលប៉ះពាល់ កម្មករ និយោជិតមួយចំនួនបាត់បង់ការងារ ហើយកំណើនសេដ្ឋកិច្ចថមថយចុះ ដែលអាចបង្កជាហានិភ័យ ដល់សង្គមជាតិទាំងមូលនោះឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1933 នាក់
ខែនេះ :
8072 នាក់
3 ខែនេះ :
20916 នាក់
សរុប :
187093 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ