ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ទីបំផុតនារីជនជាតិវៀតណាមដ៏ស្រស់ស្អាតម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកបញ្ជូនកាន់មន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ
Thu,16 April 2020 (Time 08:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 218នាក់)

ភ្នំពេញ៖ នារីជនជាតិវៀតណាមម្នាក់សង្ស័យខ្សត់ខ្សោយកម្លាំងដេកដួលសន្លប់តាមផ្លូវ៣០ម៉ែត្រក្នុុងភូមិដំណាក់ធំ៣សង្កាត់សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ភ្លាមៗនោះកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានព្យាយាមទំនាក់ទំនងទៅកាន់មន្ទីរពេទ្យឯកជនសួគា៏ដែលនៅក្បែរកន្លែងកើតហេតុដែលមន្ទីរពេទ្យឯកជនសួគា៏ខាងលើនេះតែងតែចេញរថយន្តសាមុយទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៏ជាញឹកញាប់ប្រចាំខណ្ឌដង្កោនិងខណ្ឌមានជ័យ។
ដោយឡែកខណៈពេលសមត្ថកិច្ចខណ្ឌមានជ័យបានតេនិងទំនាក់ទំនងទៅកាន់មន្ទីរពេទ្យឯកជនសួគា៏ដើម្បីឲ្យមកដឹកនារីជនជាតិចិនខាងលើនេះទៅធ្វើការសង្គ្រោះតែបែជាអ្នកបើកបរប្រាប់ថារថយន្តសាមុយកំពុងតែជាប់រវល់ហើយក៏បានជំរុញឲ្យសមត្ថកិច្ចទាក់ទងទៅរថយន្តសាមុយរបស់មន្ទីរពេទ្យរដ្ឋវិញទៅ។
ដោយនារីជនជាតិវៀតណាមរូបនោះរងចាំរថយន្តសាមុយយូរពេកក៏ក្រោកឡើងដើររកម៉ូតូកង់៣ជិះទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។
លុះនៅវេលាម៉ោង១រសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ស្រាប់តែព្រះសង្ឃប្រទះឃើញនារីជនជាតិខាងលើនេះត្រូវបានគេដឹកយកទៅប្លុងចោលនៅក្នុងទីមច្ឆានៅក្នុងវត្តឬស្សីសាញ់ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ។
ដោយមានការយកចិត្តទុកដាក់ពីសមត្ថកិច្ចខណ្ឌដង្កោ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅកាន់រថយន្តសាមុយទាំងពេទ្យរដ្ឋនិងពេទ្យឯកជនតែមិនមានរថយន្តសាមុយណាមកទទួលដឹកនារីជនជាតិវៀតណាមខាងលើនោះទេ។
អស់រយះពេលជាច្រើនម៉ោងទើបសមត្ថកិច្ចសម្រេចយករថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនារីរងគ្រោះរូបនោះទៅកាន់មន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យនិងព្យាបាលសង្គ្រោះដល់នារីរងគ្រោះផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1949 នាក់
ខែនេះ :
8088 នាក់
3 ខែនេះ :
20932 នាក់
សរុប :
187109 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ