ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សុទ្ធពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី នឹងហ្គេមបាញ់ត្រី នៅក្នុងកាស៊ីណូ មួយកន្លែងនៅភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើទោះច្បាប់ការស៊ីណូ ក៏នៅតែខុសច្បាប់ ព្រោះច្បាប់អនុញាត្តិតែជនបរទេស អាជ្ញាធរខេត្ត និងសមត្ថកិច្ចគួរបង្ក្រាបផង
Tue,14 July 2020 (Time 02:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 148នាក់)

​ខេត្តត្បូងឃ្មុំ​ ៖ ល្បែងស៊ីសង ជល់មាន់អាប៉ោង យូគី នៅក្នុងកាស៊ីណូមួយកន្លែងដែលស្ថិតក្នុងភូមិអន្លុងជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ បាននិងកំពុងបើកលេងល្បែងជល់មាន់អាប៉ោង យូគី មានលក្ខណៈទ្រង់ទ្រាយធំ សុទ្ទសឹងតែពលរដ្ឋខ្មែរទាំងអស់ ហើយអ្នកញៀនល្បែងនោះបានចូលលេងយ៉ាងច្រើនកុះករ ដោយមិនមានការភ័យខ្លាចចំពោះការឆ្លងរាលដាលនៃជំងឺកូវីត១៩នោះឡើយ។
មាន​ម៉ូតូ​ឡាន​រាប់រយ​គ្រឿង ហាក់​គ្មាន​ការ​ភ័យខ្លាច ពីការចុះបង្រ្កាបរបស់សមត្ថកិច្ចនោះឡើយ ។ល្បែងជល់មាន់ មានការភ្នាល់ចាប់ពី១០០០ ដូល្លារហូតដល់៥០០០ដូល្លា សម្រាប់ ពិសេសគឺថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យរីឯថ្ងៃខុសពីនឹងគឺដើមផាន់ចាប់ពី៥០ ម៉ឺន ១លាន ២លាន ថ្ងៃធម្មតា អាប៉ោងមានការចាក់រាប់លានពេញៗហាន់តោតែម្តង។
ចំណែកយូគី វិញ ក៏ការចាក់វាល់លានផងដែរសម្រាប់អ្នកញៀនល្បែងទាំងនោះ បើនិយាយពីសមត្ថកិច្ចមូលដ្ឋាន ស្រុក ខេត្ត វិញហាក់បីដូចជាមិនអើពើក្នុងការបង្ក្រាប​ឡើយ គេសង្ស័យថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅខាងក្រោយទើបសមត្ថកិច្ចមិនហ៊ានក្អកនិងប៉ះពាល់បែបនេះ ។

បើនៅតែមានល្បែងស៊ីសងយូគីអាប៉ោង និង ជល់មាន់ នេះបន្តទៀត ពិតជា​មាន​ផល់ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់​ភូមិ​ឃុំ​ ជាក់ជាពុំខានឡើយ។ ជាពិសេសនោះ គឺគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច របស់ ក្រសួងមហាផ្ទៃនិងបទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏ដូចជា អនុ​សាស្ត្រ សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

ប្រជាពលរដ្ឋ​ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកការស៊ីណូ ខាងលើនេះហើយពួកគាត់បានសំណូមពរយ៉ាងទទូចទៅលោកអភិបាលខេត្តករណីនេះ គួរលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន រត្ន័ ស្នងការ​នគរ​បាល​ខេត្ត​ ពិនិត្យ និងចុះចាត់វិធានការចំពោះកាស៊ីណូខាងលើនេះផង ដើម្បីចូលរួមគាំទ្រនូវគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច របស់ ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង​ និងអនុ​សាស្ត្រ សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
288 នាក់
សប្តាហ៍នេះ :
1403 នាក់
ខែនេះ :
9747 នាក់
3 ខែនេះ :
27443 នាក់
សរុប :
223410 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ