ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សកម្មភាពដឹកជញ្ជូនឈើ តាមគោយន្តកន្រ្តៃ-រថយន្តសាំយ៉ុង កែឆ្នៃ តរម៉ក បែបអនាធិបតេយ្យ ក្នុងភូមិ​សាស្ត្រ ទឹកដីឃុំជ្រោយបន្ទាយ
Wed,15 July 2020 (Time 12:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 236នាក់)

ខេត្ត​ក្រចេះ
សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពក្រុមឈ្មួញដឹក
ជញ្ជូនឈើ តាមគោយន្ដកន្រ្តៃ និងរថយន្តសាំងយ៉ុងកែឆ្នៃ តរម៉កខ្នាតយក្ស យ៉ាងអនាធិបតេយ្យ ចេញពី ដែនជម្រក
សត្វព្រៃ ព្រៃឡង់ ខេត្តក្រចេះ ដឹកកាត់តាមមុខទី ស្នាក់ការរង ស្រែវាល និងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើង ប្រចាំនៅចំណុច អង្រ្គងសាប ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្តទៅលក់នៅ ចំណុចភូមិបែកអន្លូង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ បានកំពុង តែធ្វើសកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើអត់ច្បាប់បានយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ ដោយមិនមានការ រំខានដល់អស់លោក មន្ត្រីជំនាញបរិស្ថាន លោកនាយស្នាក់ការរងស្រែវាល និងសម្ថកិច្ចពាក់ព័ន្ធឈរជើងនៅតំបន់នោះឡើយ។

ប្រភពបានញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើចេញពី ភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃខេត្តក្រចេះ ដឹកកាត់មុខ ស្នាក់ការរងស្រែវាល ស្ថិតនៅក្នុង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បន្តឆ្លងកាត់ទៅស្រុកស្ទឹងត្រង់ខេត្ត កំពង់ ចាម ហើយបានលក់ចែកចាយ នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងផងដែរ ។
ជាក់ស្ដែង នៅថ្ងៃទី០៧ ទី០៨-០៩-និងទី១០ ខែកក្កដា ឆ្នាំ ២០២០ មានគោយន្តកន្រ្តៃជាច្រើនគ្រឿង និងរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្ត ក្រចេះ ត្រូវបានគេស្គាល់ឈ្មោះមេឈ្មួញ ៖
ទី/១-ឈ្មោះ លោក ធា
ទី/២-ឈ្មោះ សម្បត្តិ
ទី/៣- ឈ្មោះ ផុន មិនតែប៉ុណ្ណោះនៅមាន បក្សពួកដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្មជាច្រើននាក់ទៀតដែលពួកគេបានធ្វើការសហការគ្នា កែនប្រជាពល រដ្ឋឲ្យចូលក្នុងព្រៃដែលជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ដើម្បីកាត់ឈើនៅ តំបន់នោះហើយប្រមូលទិញឈើទាំងនោះយកមកលក់បន្តទៅខេត្តកំពង់ចាម ខេត្ត ត្បូងឃ្មុំ និងខេត្ត ព្រៃវែងបានយ៉ាងរលូន ដោយគ្មានការរំខាន ពីសមត្ថកិច្ចដែលកំពុងឈរជើង ទទួលការពារ និង បង្រ្កាប នៅតំបន់នោះឡើយ ។

ពាក់ព័ន្ធនឹងករណីនេះដែរ ភ្នាក់ងារយើងមិនអាចសំការបំភ្លឺពីលោក នាយកដែន ជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះនិងលោកនាយស្នាក់ការរង​ ស្រែវាល បានទេដោយសារមិនមានលេខទូរស័ព្ទ ។ សូមបញ្ជាក់ផងដែរថា ៖ នៅតំបន់នោះ មានការដឹកជញ្ជូនបទល្មើសព្រៃឈើ មានការកើនឡើង ឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំងនូវការវិនាសហិនហោចធនធានធម្មជាតិទាំងនេះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
463 នាក់
សប្តាហ៍នេះ :
2658 នាក់
ខែនេះ :
10787 នាក់
3 ខែនេះ :
30297 នាក់
សរុប :
245432 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

វីដែអូ