ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស
Tue,21 July 2020 (Time 11:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 162នាក់)

តាកែវ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកំម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានអញ្ជើញអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកើតចេញពីត្រកូលអ្នកស្រែចម្ការស្ថិតតាមដងទន្លេមេគង្គ គឺជាមេដឹកនាំមួយរូបយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យកសិកម្ម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏ជាមេដឹកនាំដែលបានជំរុញការអភិវឌ្ឍលើវិស័យកសិកម្ម រហូតរុញប្រទេសកម្ពុជាចេញពីប្រទេសខ្វះស្បៀងអាហារ ឆ្ពោះទៅបំពេញការហូបចុករបស់ប្រជាពលរដ្ឋគ្រប់គ្រាន់ និងសល់ស្រូវអង្កររាប់ម៉ឺនតោននាពេលបច្ចុប្បន្នផងដែរ។

ក្នុងពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបនូវវិបត្តិនៃជំងឺកូវីដ១៩ វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច ដោះស្រាយបញ្ហាអត់ការងាររបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ឱ្យរួមគ្នាប្រែក្លាយបញ្ហាបង្កដោយជំងឺកូវីដ១៩នេះ ទៅជាឱកាសមួយសម្រាប់ការកែប្រែ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ដំណើរអញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវនេះ ត្រូវបានចាត់ទុកជាការរួមចំណែកមួយទៀត ក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ជាពិសេសនៅក្នុងកំលុងពេលនៃវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩នេះ។

ខេត្តតាកែវមានផ្ទៃដីសម្រាប់ផលិតកម្មកសិកម្មចំនួន ២៦៤,០០០ហិកតា ក្នុងនោះផ្ទៃដីស្រូវរដូវវស្សាមានចំនួន ១៨០,០០០ហិកតា ស្រូវរដូវប្រាំងចំនួន ៨,០០០ហិកតា និងផ្ទៃដីចម្ការចំនួន ៤,០០០ហិកតា។ សម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង២០១៩-២០២០ នៅក្នុងខេត្តតាកែវអនុវត្តបានចំនួន ១០១,៥១១ហិកតា ស្មើនឹង ១២៦.៨៩% ដោយទទួលបានទិន្នផល ៤.៨៩តោន ក្នុងមួយហិកតា បរិមាណផលស្រូវទទួលបានសរុបចំនួន ៤៩៧,២០១តោន គឺតិចជាងឆ្នាំមុនចំនួន ៦,៦៨៤តោន ដោយសារខ្វះទឹកមិនអាចធ្វើស្រូវប្រាំងលើកទី២បាននោះឡើយ។

សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តតាកែវ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្រេចភ្ជួររាស់បានលើផ្ទៃដីសរុបចំនួន ២៣១, ៥៦៨ហិកតា ភ្ជួររាស់ដោយគ្រឿងយន្ត ១០០% ស្ទូងនិងព្រោះ សរុបបាន ១៥០,០៨៥ហិកតា ស្មើនឹង ៨៣.៣៨% ក្នុងនោះស្រូវដើមរដូវចំនួន ៥២, ៦៤៥ហិកតា។

សម្រាប់ការងារប្រមូលផលស្រូវដើមរដូវវស្សាមកទល់ពេលនេះសម្រេចបាន ២០,០១៥ហិកតា ស្មើនឹង ៣៨.១៩% នៃផ្ទៃដីអនុវត្តក្នុងខេត្តសរុប ដោយទទួលបានទិន្នផលជាមធ្យម ៤.៦៦ តោន ក្នុងមួយហិកតា និងទទួលបានបរិមាណផលចំនួន ៩៣.៨៧៩តោន។ តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០២០ ខេត្តតាកែវនៅសល់អង្ករចំនួន ៥២៥.៧៦៤តោន គិតជាស្រូវ ៨២១,៥០៧តោន កើនលើសឆ្នាំមុន ២២,០០៤តោន ដែលអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុកផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
288 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
1598 នាក់
ខែនេះ :
10059 នាក់
3 ខែនេះ :
28119 នាក់
សរុប :
223355 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ