ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
រដ្ឋមន្ត្រីព័ត៌មាន៖ វិស័យសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
Thu,10 September 2020 (Time 03:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 46នាក់)

(កណ្ដាល)៖ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយ ជូនសាធារណៈជនបានជ្រាប និងយល់ដឹងច្បាស់ពីវិធានការណ៍ប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវស្ទីដយ៉ូ, ការិយាល័យ AKP និងសាលប្រជុំនៃមន្ទីរព័ត៌មាន ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជាច្រើននាក់ផ្សេងទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានកោតសរសើរបណ្ដាញព័ត៌មានខេត្តកណ្ដាល ដែលសម្រេចស្នាដៃបានយ៉ាងច្រើន ហើយពិសេសបានចូលរួមផ្សព្វផ្សាយពីវិធានការកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នបានល្អ និងបានផ្ដល់អនុសាសន៍ ដល់មន្ទីរបន្តខិតខំធ្វើការលើវិស័យនេះ ឱ្យបានកាន់តែល្អឡើងៗ ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាន និងជួយសង្គមជាតិផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានជំរុញមន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មាន ខិតខំធ្វើការងារឱ្យបានល្អ សាមគ្គីផ្ទៃក្នុងជួយយកអសារគ្នា និងរួបរួមធ្វើការដើម្បីឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងសារនេះផងដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានលើកឡើងពីសមិទ្ធផលនានាជាច្រើនដែលមន្ទីរសម្រេចបាន និងឈានទៅដល់ការបន្តធ្វើការងារនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។ ពិសេសមន្ទីរបានធ្វើការងារក្នុងការចុះជួយផ្សព្វផ្សាយតាមមូលដ្ឋានលើកបដាផ្សព្វផ្សាយពីការប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពល្អៗជាច្រើនផ្សេងទៀតផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
96 នាក់
ម្សិលមិញ :
288 នាក់
សប្តាហ៍នេះ :
1439 នាក់
ខែនេះ :
9783 នាក់
3 ខែនេះ :
27479 នាក់
សរុប :
223446 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យគ.ជ.ប៖ គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» នឹងទទួលពិន័យតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង (សហការី)

វីដែអូ