ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី ខេត្តតាកែវ បណ្តោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យ
Sun,03 October 2021 (Time 02:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 58នាក់)

ថ្ងៃទី 03/10/201
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិទន្លេបាទី ឃុំជន្លង់ ស្រុកបាទីខេត្តតាកែវ បានឲ្យដឹងថានៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលមួយនាក់ឈ្មោះដេត បានបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោង ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូននៅចំណុចចូលពីផ្លូវជាតិមួយគីឡូម៉ែត្រដល់រមណីយដ្ឋានទន្លេបាទីរួចបត់ឆ្វេងចូលតាមរបងឯកឧត្តមសុខអានចម្ងាយ 3 គីឡូម៉ែត្រលេងនៅក្នុងព្រៃ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សុខសំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ូចភា អភិបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិទន្លេបាទី ឃុំជន្លង ស្រុកបាទី ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា វង់ល្បែងរបស់បុគ្គលឈ្មោះ ដេតនៅចំណុចចូល ពីថ្នល់ជាតិចម្ងាយមួយគីឡូម៉ែត្រដល់រមណីយដ្ឋានទន្លេបាទីរួចបត់ឆ្វេងចូលតាមរបងឯកឧត្តមសុខអានចម្ងាយ 3 គីឡូម៉ែត្រលេងនៅក្នុងព្រៃ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។
បុគ្គលឈ្មោះដេតបានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា ពួកគេរត់ការបង់លុយរួចអស់ហើយ ដូច្នេះគ្មានមន្រ្តីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។ ជាការពិតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជន្លង់ និងអធិការនគរបាលស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលតែម្តង។

ប្រភពខ្លះបង្ហើបឲ្យដឹងថា លោក អធិការនគរបាលស្រុកបាទី គិតតែរឿងផលប្រយោជន៍ទើបល្បែងស៊ីសងកើតឡើងពេញបន្ទុក។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា បច្ចុប្បន្នក្នុងមូលដ្ឋានភូមិទន្លេបាទីឃុំជន្លង់ស្រុកបាទី មានអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងធ្វើឲ្យភ័យខ្លាច ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ហេតុនេះលោក ឧត្តមអ៊ូចភា អភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មិនគួរមើលរំលងភាពអសកម្មរបស់មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលក្នុងស្រុកបាទី នោះទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
398 នាក់
សប្តាហ៍នេះ :
2711 នាក់
ខែនេះ :
11798 នាក់
3 ខែនេះ :
33565 នាក់
សរុប :
365842 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

វីដែអូ