ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
សង្វៀនជល់មាន់ដ៏ធំ ក្នុងភូមិឈើទាល ស្រុកបាទី កំពុងបើកលេងយ៉ាងគគ្រឹកគ្រេង ក្រោយវត្តឆ្នាត់
Mon,04 January 2021 (Time 11:11 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 74នាក់)

តាកែវ៖តាមប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋ និង បានចង្អុលបង្ហាញថា នាវេលាថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០២១ នេះ សង្វៀនជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅខាងក្រោយវត្តឆ្នាត់ ភូមិព្រែកឈើទាល ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និង មានមនុស្សជាច្រើនស្រែកហ៊ោរកញ្ច្រៀវ កងរំពងពេញភូមិ តែម្តង ដោយមិនរំខានដល់សមត្ថកិច្ច ទេ ។

ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ នេះ ត្រូវបានប្រជាពលរដ្ឋ អះអាងថា ជារបស់ តា ញឺង ។

តាមប្រភពព័ត៌មានដដែល បានបន្តទៀតថា សង្វៀន នេះ បើកលេងរៀងរាល់ថ្ងៃតែម្តងក្នុងមួយថ្ងៃៗជល់មិនតិចជាង២០គូរនោះទេ គឺ ជល់ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ល្ងាចតែម្តង ជាពិសេសក្រុមអ្នកលេងភ្នាល់សីសងចាញ់រាប់លានរៀល ជិះសុទ្ធតែរថយន្តស៊េរីទំនើបចូលលេង ។

មិនតែប៉ុណ្ណោះ សង្វៀនជល់មាន់មួយនេះ មានកន្លែងផ្ញើម៉ូតូ និង មានអ្នកយាមកាម យ៉ាងស្អាត តែម្តង ដើម្បីសុវត្ថិភាពដល់អ្នកញៀនល្បែងជល់មាន់ ទាំងនេះ ។

នេះជាសារមួយរបស់ប្រជាពលរដ្ឋ សម្រាប់ជូនសមត្ថកិច្ចមូលដ្ឋានអោយលោកបានជ្រាប រួមមានលោកមេប៉ុស្តិ៍ឈើទាល និង លោកអធិការស្រុកបាទី ជាដើម សម្រាប់មានចំណាត់ការស្រាវជ្រាវ និង បង្ក្រាប ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
313 នាក់
ម្សិលមិញ :
231 នាក់
សប្តាហ៍នេះ :
2256 នាក់
ខែនេះ :
8677 នាក់
3 ខែនេះ :
31393 នាក់
សរុប :
275149 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

វីដែអូ