ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្បែរអាគារភ្លោះពីរក្នុងសង្កាត់ ខណ្ឌមានជ័យតែមួយ ដែលគេស្គាល់ច្បាស់ថាម្ចាស់ទីតាំងមានឈ្មោះ(រឿង)កំពុងតែបើកលេងយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃធ្វើអោយពលរដ្ឋដែលរស់ក្នុងតំបន់នោះកំពុងតែមានការព្រួយបារម្មណ៍ និងមានការភ័យខ្លាចចំពោះសន្តិសុខសុវត្ថិភាពរបស់ពួកគាត់។បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសំដែងនូវការមិនពេញចិត្តនិងព្រួយបារម្មណ៍ចំពោះសន្តិសុខ សុវត្ថិភាព ហើយនិងកូនៗ របស់ពួកគាត់ព្រោះថាបើតំបន់ណាមានបើកលេងល្បែងស៊ីសងហើយទីនោះមិនយូរទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន ជាពិសេសនឹងអាចបង្វក់ដល់ក្មេងៗយុវវ័យបាត់បង់ការសិក្សា គេចសាលាចូលលេងល្បែងហ្គេមបាញ់ត្រីនេះ។ប្រភពដដែលបានបន្តថា រាល់ថ្ងៃនេះពួកគាត់សង្កេតឃើញថាមានក្រុមក្មេងយុវវ័យប្រុស ស្រី ជាច្រើន(ស្ទាវ)ដែលចេញចូល មកលេងហ្គេមបាញ់ត្រីនេះ ហើយភាគច្រើនជាក្មេងស្ទាវញៀនថ្នាំផង ហេតុដូច្នេះសូម សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមលោកជួយមានវិធានការទប់ស្កាត់ និងធ្វើការបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយនេះផង ដើម្បីសេចក្តីសុខ សុវត្ថិភាពដល់ពលរដ្ឋ ជាពិសេសគឺសូមចូលរួមគោរពអោយបាននូវ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)
លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកជាមេខ្លោងនៅពីក្រោយបទល្មើសទន្ទ្រានកាន់កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដាច់លក់អោយឧកញ្ញ៉ាម្នាក់ឈ្មោះកោះវិរះ? (សហការី)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)
សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)
វីដែអូ