ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
នៅស្រុកពារក៌ ពិតជាខ្លាំងមែនលោក គ្រូ វៃ ៖ ហ៊ានបើកកន្លែងល្បែងប្រជល់មាន់ក្នុងសម័យកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងតែហាមឃាត់
Mon,14 June 2021 (Time 08:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 183នាក់)

(ខេត្តព្រៃវែង)៖ ជាក់ស្តែងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះសង្វៀនជល់មាន់ មួយ​កន្លែង របស់ ឈ្មោះ គ្រូ វៃ ជាគ្រួបង្រៀននៅ សាលាវិទ្យាល័យពាមរក៍ និងជាប្រជាការពារភូមិ ប្រាសាទកើត កំពង់បើកដំណើរការ ហើយមានការជួបជុំគ្នាលេងល្បែងសុីសងជល់មាន់ ដោយមិនខ្លាច ឆ្លងជំងឺកូវីដ.១៩ទៀតផង ដោយកំពុង​ដំណើរការលេងយ៉ាងសប្បាយ ដែលមានទីតាំងខាងក្រោយ ដីទូល ភូមិប្រាសាទកើត ឃុំបន្លិចប្រាសាទ ស្រុកពាមរក៌ ខេត្តព្រៃវែង។
ហើយមិនដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចចុះបង្ក្រាបឡើយ
តាមសេចក្តីរាយការណ៍ដ៏ដែលបានបន្តថា! កន្លែងសង្វៀនប្រជល់មាន់ បានបើកលេងសឹងរាល់ថ្ងៃ ហើយ មិនទាន់ឃើញសមត្ថកិច្ច ចុះបង្រ្កាបឡើយ សង្ស័យពួកគាត់មិនដឹង! ឬធ្វើមិនដឹង? ខណៈក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅលេង ព្រមទាំងស្រែកហ៊ោ កញ្រ្ជៀវ ឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ ក្នុងពេលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលហាមឃាត់មិនអោយមានការជួបជុំទៀតផង។ហើយបើយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតទីនោះបាននិយាយតៗគ្នាថា! កុំឆ្ងល់អ្វីបើសិនគ្មានការទំនាក់ទំនងមិនអាចបើកលេងបាននោះទេ?

មជ្ឈដ្ឋាននានាសង្ឃឹមថា! អាជ្ញាធរមានសមត្ថកិច្ច ដែលជាប់ពាក់ព័ន្ធនឹងការទប់ស្កាត់បង្រ្កាបល្បែងសុីសង មេត្តាជួយចុះត្រួតពិនិត្យទប់ស្កាត់ល្បែងប្រជល់មាន់ខាងលើនេះផងទាន ដើម្បីឲ្យប្រជាពលរដ្ឋអស់ការមន្ទិលសង្ស័យ ថាជាប់ពាក់ព័ន្ធ មានការសហការបង្កើតល្បែងស៊ីសងដើម្បីបានប្រយោជន៍ចែកគ្នា។

ចំណែកឯរឿងករណីល្បែងសុីសងជល់មាន់ខាងលើ លោកសេង ពន្លក អធិការស្រុកពាមរក៌ នៅថ្ងៃទី១៣,០៦,២០២១នេះបានឲ្យគេហទំព័រ ( www.econationnews.com )ដឹងថា៖ចាំលោកឲ្យអធិការរងចុះស្រាវជ្រាវ ហើយលោក គ្រូវៃនេះ លោកធ្លាប់ចាប់ម្តងហើយរឿងឆក់ត្រី ហើយអរគុណណាស់ដែលបានរាយការណ៍មកដល់ខ្ញុំ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោកស្រី សេងទៀង អភិបាលស្រុកពាមរក៌ និងលោកព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងមេត្តាជួយដាក់បទបញ្ជា ថ្នាក់ក្រោមដើម្បីជួយ ទប់ស្កាត់ ល្បែង សុីសងមាន់ជល់ទាំងនោះផងទាន!ដើម្បី ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច និង ៣កុំ ៣ការពារ។
ចុះបើមានការឆ្លងជំងឺកូវីដ១៩អ្នកណាទទួលខុសត្រូវ?៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
398 នាក់
សប្តាហ៍នេះ :
2713 នាក់
ខែនេះ :
11800 នាក់
3 ខែនេះ :
33567 នាក់
សរុប :
365844 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការបន្ទាន់ដើម្បីជួយកម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា ទំនងជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី..! (សហការី)

វីដែអូ